បទ បរាភវសូត្រ(វិនាសទាំង១២កង)

បុគ្គដែលមានទ្រព្យធនច្រើន មានកិត្តិយស មានបុណ្យស័ក្តិ អំណាចតេជះ ក្នុងសង្គមហើយត្រូវធ្លាក់ខ្លួនអន្តរាយវិញប្រាកដជាមានហេតុរបស់វា។ ថ្ងៃនេះខ្ញុំសូមដកស្រង់ សេចក្តីវិនាសទាំង១២ ក្នុងបទបរាភវសូត្រ ដែលជាបទពេញនិយមគ្រប់វត្តអារាមទូទាំងប្រទេសលើកយកមកសូត្រក្នុងឲកាសបុណ្យភ្ជុំបិណ្ឌ។ ការសូត្រតាមបែប បទបឋ្យាវត្ត ពិតជាពិរស់ ហើយពេលខ្លះក៏ព្រីរោមដែរ ព្រោះការពីក្មេងឲ្យតែឮការសូត្របែបជាស្មូតដឹងមានមនុស្សស្លាប់ តែឥលូវយល់ពីអន្ថន័យហើយគឺពិតជាល្អខ្លាំងណាស់។
កាលដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងកាលទ្រង់គង់នៅវត្តជាតិពន្ធ មានទេព្តាមួយបានសួរព្រះពុទ្ធអំពីសេចក្តីវានាសរបស់មនុស្ស ហើយព្រះដ៏មានព្រះភាគទ្រង់សម្តែងអំពីសេចក្តីវានាសទាំង១២កង មានដូចតទៅ៖
វិនាសទី១ ទ្រុសធម៌ ចិត្តចោរ មិនស្គាល់ពីបាប បុណ្យ គុណ និងទោសប្រាកដជានឹងជួបនូវក្តីវិនាស។
វិនាសទី២ សេពគប់អសប្បុរស បុគ្គលពាល មិនស្រលាញ់ និងរាប់អានអ្នកសុច្ចរិតដែលស្មោះត្រង់នឹងខ្លួនប្រាកដជានឹងជួបនូវក្តីវិនាស។
វិនាសទី៣ ដេកច្រើន និយាយច្រើន អ្នកឥតព្រួយគិតប្រឹងប្រែងធ្វើការ អ្នកខ្ជិលច្រអូល ខឹងច្រើន ឥតខ្នះ ឥតខ្នែងក្នុងការងារប្រាកដជានឹងជួបនូវក្តីវិនាស។
វិនាសទី៤ បុគ្គលណាមានទ្រព្យធនធាន មិនបានចិញ្ចឹមឲពុកម្តាយដែលចាស់ជរា គឺប្រកដជាវិនាស ។ បុគ្គលមានមាសប្រាក់ច្រើន ហើយមិនបានទំនុកម្រុងអ្នកមានគុណទាំងពីរ នឹងជួបនូវសេចក្តីអន្តរាយ។
វិនាសទី៥ ជនបញ្ឆោតគេ កេងប្រវញ្ជគេង រកស៊ីបោកបន្លំអ្នកដទៃ នឹងជួបនូវក្តីវិនាស
វិនាសទី៦ បុគ្គមានអាហារច្រើនពោពាសបរិភោគតែឯង និងអ្នកមានទ្រព្យធនច្រើន មាសប្រាក់ច្រើនចាយវាយ តែមិចចេះចែករំលែកជនដែលខ្សត់ជាងខ្លួនប្រាកដជានឹងជួបនូវក្តីវិនាស ។
វិនាសទី៧ ការមើលងាយផៅញាតិ អាងខ្លួនមានទ្រព្យច្រើន មិនរាប់រកញាតិសន្តានប្រាកដជានឹងជួបនូវក្តីវិនាស ។
វិនាសទី៨ គឺជនដែលប្រព្រឹត្តអបាយមុខទាំងបី មានស្រី ស្រាគ្រឿងញៀន និងល្បែងប្រាកដជានឹងជួបនូវក្តីវិនាស ។
វិនាសទី៩ គឺបុរសដែលមានភរិយាហើយ មិនរីករាយនឹងប្រពន្ធ ហើយទៅជាប់ជំពាក់នឹងស្រីពេស្យា មានចិត្តក្បត់និងភរិយានិងកូនមានស្រីក្រៅផ្ទះប្រាកដជានឹងជួបនូវក្តីវិនាស ។។
វិនាសទី១០ បុរសមានវ័យចាស់ពេល ហើយមានតម្រេចដោយក្តីតណ្ហា នាំយកស្រីក្មេងយកធ្វើភរិយា ចិត្តគិតពាលា ឃ្លាតចាកសុខម ប្រាកដជានឹងជួបនូវក្តីវិនាស ។
វិនាសទី១១ បុគ្គលដែលចាយវាយខ្ជះខ្ជាយមិនចេះគិត ទាំងបុរស និងស្ត្រីបា្រកដជាដល់ក្តីវិនាស។
វិនាសទី១២ បុគ្គលដែលក្សត់សម្បត្តិ (ការបរិបូណ៌ដោយទ្រព្យគ្រប់គ្រាន់) ហើយចង់ទៅធ្វើជាស្តេច (អ្នកដឹកនាំ ជាប្រធាន)ប្រាកដជានឹងជួបនូវក្តីវិនាស ។ (បើអ្នកបរិបូណ៌ដោយទ្រព្យធនអ្នកនិងក្លាយជាអ្នកដឹកនាំមានឥទ្ធិពល។ ដូចពាក្យចាស់លោកពោលថា “សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់” ។)
សរុបមក គ្មានផលឯណាដែលកើតចេញ ដោយប្រាកចាកហេតុនោះទេ។ ខ្លឹមសានៃសេចក្តីវានាសទាំង១២កង នេះពិតជាមានន័យយ៉ាងជ្រាលជ្រៅណាស់ ព្រោះព្រះពុទ្ធព្រះបរមគ្រូបានសម្តែងទុកឲ្យយើងដឹង ហើយត្រូវប្រព្រិត្តឲ្យចាកឆ្ងាយពីហេតុដែលនាំមកនូវ សេចក្តីវានាសទាំងនោះ ទើបនាំមកនូវសេចក្តីសុខចម្រើនជាដរាប៕
ដកស្រងពីបទបរាភាវសូត្រ
@ដោយខ្ញុំបាទ ភួង សុខ

