សោភា ទេពី ទទួលការងារថ្មីទោះជានឿយហត់ឈឺយ៉ាងណាក៏ទ្រាំដែរ

P
pich
សោភា ទេពី ទទួលការងារថ្មីទោះជានឿយហត់ឈឺយ៉ាងណាក៏ទ្រាំដែរ ដោយៈ វីរៈ ​ភ្នំពេញ​៖ អតីត​បេក្ខជន​ដែល​លេចធ្លោ​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌា​អាយ​ដល​រដូវ​កាល​ទី​៣​កញ្ញា សោភា ទេពី បានបង្ហាញ​មុខ​ក្នុង​សកម្មភាព​ថ្មី​ផ្នែក​ខាង​សម្តែង​ដែល​ទើបបាន​ឱកាស​ថ្មីៗ ។ ​ខណៈ​លេចធ្លោ​ក្នុង​ទីផ្សារ​សិល្បៈ និងត្រូវប៉ាន់​ជាមួយ​ការងារ​ទើបនាងព្យាយាម​ចាប់យក​រហូត ហត់នឿយ​បែបណា​ក៏​ទ្រាំ​ទាល់តែ​ឈឺ​អស់កម្លាំង​ក៏​នៅតែ​ធ្វើ​។​![IMG_20180708_070117_078.jpg](https://serey.io/imageupload_data/6faa8d4e04954d657218323b107f33bbe8ac1607) ស្រីស្អាត​សាច់​ទ្រ​លក់ទ្រលន់​ ​កញ្ញា សោភា ទេពី ផ្តើម​ឲ្យ​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់​ក្រោយពេល​នាង​ប្រឡង​ចម្រៀង​លំដាប់ ពិភពលោក​នៅ​ទូរទស្សន៍​ហង្ស​មាស​ចូល​វគ្គ​ជើង​ខ្លាំង​១២​រូប​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​ដែល​អាចធ្វើ​ឲ្យ​អ្នក ឆ្លង​ដល់​វគ្គ​មួយ​នេះ​ឆាប់​ល្បី​។ ​តារាចម្រៀង​វ័យក្មេង​រូបនេះ បាន​ឆ្លងកាត់​វគ្គ​ផ្សាយ​ផ្ទាល់​តែ​៥​សប្តាហ៍​ត្រូវ​ចាកចេញ​។ បើទោះជា នាង​មិនអាច​បន្តទៅ​មុខតែ​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​នានា​ហៅ​សម្តែង​ច្រៀង​ព្រោះ​នាង​មាន​សំឡេង​ធ្ងន់​ស្ទីល​ច្រៀង​បែប​រ៉ុ​ក​ជាមួយ​ក្បាច់​រាំ​កាន់តែ​លេចធ្លោ​។![IMG_20180708_070110_487.jpg](https://serey.io/imageupload_data/1f2cd164ddf9a53f4c04efefb85c6bea99dab419) ជាមួយគ្នានោះដែរ ​កញ្ញា សោភា ទេពី បាន​និយាយថា ក្រោយ​បញ្ចប់​ការប្រឡង​មក​សិល្បៈ​របស់​នាង​រៀង​លូតលាស់ ប្លែក​ច្រើន​ដោយសារតែ​ឃើញ​មាន​បងប្អូន​ជួយ​គាំទ្រ​ក៍​ដូចជា​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ទាក់ទង​ហៅ​ឡើង​ច្រៀង​ជា​បន្ត​បន្ត​គ្នា​ពិតជា​សមតា​ម​បំណង​ដែល​បាន​ព្យាយាម​។​ទេពី​បានលើកឡើង​ទៀតថា​ក្រោយពេល​រវល់​ពេក​បែរជា​ហត់នឿយ​ចេញទៅ​សម្តែង​ពេល​ខ្លះទៅ​ទាំង​ឈឺ​ក៏​មានតែ​ចេះ​ខំ​ញញឹម​ដោយសារតែ​ការព្យាយាម​របស់​យើង​បាន​ដើរ​ទៅមុខ​។​ ![IMG_20180708_070106_849.jpg](https://serey.io/imageupload_data/2386d210c920a991242abfffb987d1ad8d6ac462) ​តារា​សម្តែង​រូបនេះ​បាន​បង្ហើប​ថា បើទោះជា​នាង​ជួប​បញ្ហា​សុខភាព​មួយចំនួន​មែន​តែ​នាង​នៅ​ប្រឹង បែក​ចែក​ឲ្យ​បានល្អ​ការសម្តែង​លើ​ឆាក​ត្រូវតែ​បង្ក​ការរីករាយ​ក្រោយ​ឆាក​ទុក​មួយអន្លើ​សិន​។​ជាក់ ស្តែង​ការ​មក​សម្តែង​នៅ​កម្មវិធី​តន្ត្រី​ខា​រ៉ា​បាវ​របស់​ប៉ុ​ស្តី​លេខ​៥​នាង​អស់កម្លាំង​ពី​ខ្លួន​ការងារ​ជាប់ៗ​គ្នា​ប៉ុន្តែ​នាង​មិន​ដកថយ​ទេ​ត្រូវតែ​បង្ហាញ​ស្នាដៃ​ទោះជា​បែបណា​នៅតែ​ច្រៀង​រាំ​រហូត​ទាល់តែ​ចប់​កម្មវិធី​។​ជាមួយ​បញ្ហា​សុខភាព​ចុង​សប្តាហ៍​នេះ​ស្រី​ស្អាត​សាច់​ទ្រ​លក់ទ្រលន់​សោភា​ទេពី​ត្រៀម​បង្ហាញ វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ជា​តន្ត្រី​ផ្សាយ​ផ្ទាល់​ធំ​មួយ​៕

Comments