សុខ ស្រីម៉ុ​ច សាងឈ្មោះល្បីក្នុងសិល្បៈងាកមកធ្វើការងារមនុស្សធម៌

P
pich
សុខ ស្រីម៉ុ​ច សាងឈ្មោះល្បីក្នុងសិល្បៈងាកមកធ្វើការងារមនុស្សធម៌ និងកិច្ចការសង្គម ដោយ៖ វីរៈ ភ្នំពេញ​៖ តារា​សម្តែង កញ្ញា សុខ ស្រី​ម៉ុ​ច បានបង្ហាញ​ស្នាដៃ​សម្តែង​បានជា​ច្រើន​រឿង​មកហើយ ធ្វើឱ្យ​ការងារ​សិល្បៈ​អាច​ឈរឈ្មោះ​ក្នុង​សិល្បៈ​បាន ជំហ៊ាន​ថ្មី​មួយទៀត ជាមួយ​ភាព​មនុស្សធម៌ ដើរ​ពន្យល់​មិត្តភក្តិ នៅក្នុង​និង​ក្រៅ​ស្រុក ជួយផ្តល់​ទឹកចិត្ត​បរិច្ចាគ​ការងារ​សង្គម ជូន​ជនពិការ កុមារកំព្រា​។​![IMG_20180704_142817_575.jpg](https://serey.io/imageupload_data/2f5fe872e12c07488f31549255522f69165f50c7) ​ពេលនេះ កញ្ញា សុខ ស្រី​ម៉ុ​ច បាន​សហការ​ជាមួយ​ក្រុមការងារ​បង្កើត​កម្មវិធី ចុះ​ចែក​អំណោយ ផ្សេងៗ មាន​សម្ភារ ថវិកា​មួយចំនួន ដែល​ជាការ​រៃអង្គាស​គ្នា​ពី​សប្បុរសជនស្គាល់គ្នា យកទៅ​ជូន “​អង្គការ​សង្គ្រោះ​ជនពិការ​និង​កុមារកំព្រា​កម្ពុជា​” ស្ថិតនៅ​ម្តុំ​វត្ត​ក្រាំងធ្នង់ ​។![IMG_20180704_142820_750.jpg](https://serey.io/imageupload_data/73d413d17967562009d2b1fd9b54e8218358b38d) ​ ​តារា​រូប​ស្រស់​រូបនេះ បាន​បញ្ជាក់ថា កាលពី​ពេលថ្មីនេះ នាង និង​ក្រុមការងារ សិល្បករ​មួយចំនួន បាន​សហការគ្នា​បង្ហាញ​ទឹកចិត្ត​ជួយ​ម្នាក់​បន្តិចៗ មាន​សម្ភារ ថវិកា យកទៅ​ចែក​ដល់​កុមារ​ជនពិការ ខាងលើ​ដោយផ្ទាល់ ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​។​![IMG_20180704_142830_249.jpg](https://serey.io/imageupload_data/d84ac7331cad8286ee6030e85919b11e6e33dc31) ​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ប្រាប់ថា សម្ភារ រួមមាន អង្គរ មី ត្រីខ ប៊ិច សៀវភៅ​ជាដើម​។ ទាំងអស់ នេះ មិនមែនជា​របស់​នាង​ទាំងស្រុង​ទេ គឺ​បានមកពី​មិត្តភក្តិ​រាប់អាន និងសប្បុរសជន​នានា នៅក្នុង និង​ក្រៅ​ស្រុក ដែលមាន​ចិត្តបុណ្យ​លះបង់​ទាំង​ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន​ជួយ​អ្នក ក្រីក្រ ក្នុងពេលដែល​ពួកគាត់ ពិតជា​ត្រូវការ​អ្នក​ជួយ ដើម្បី​រស់រាន​ដូច​មនុស្ស​ដទៃទៀត​នេះ​ជា​ទឹកចិត្ត​កម្រ បានឃើញ​។ នាង​នៅតែ​បន្តសកម្មភាព​នេះ​ជា​បន្ត ជា​ជំ​ហ៊ាន​ក្រោយពេល​រក​អ្នក​ជួយ​បាន ហើយនឹង​ចុះ​ចែក​អំណោយបន្តទៀត ដល់​អង្គការ​ផ្សេងៗ តាម​សភាព​ជាក់ស្តែង​រំលែក​ក្តី​ស្រឡាញ់ ទៅវិញទៅមក​៕

Comments