គ្រោះថ្នាក់ចរាចរថ្ងៃទី31កក្កដាមាន12លើកស្លាប់8នាក់របួស13នាក់

P
pich
គ្រោះថ្នាក់ចរាចរថ្ងៃទី31កក្កដាមាន12លើកស្លាប់8នាក់របួស13នាក់ ដោយៈ សាវរក្ស ​ភ្នំពេញ​ ៖​ គិតពីម៉ោង2ថ្ងៃទី30ដល់ម៉ោង2ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១២​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៨​នាក់​ របួសធ្ងន់​ ៨​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៥​នាក់​(​ស្រី​៣​នាក់​)​នេះបើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។ ![IMG_20180727_075237_278.jpg](https://serey.io/imageupload_data/800d0430321e1993ef12487809a1c61d99d003f9) ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៧​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ គោ​យន្ត​ ១​គ្រឿង​ ។​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពពេល​គ្រោះថ្នាក់​ ១៧​នាក់​(​យប់​៧​នាក់​)​ ។​ ​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ២​លើក​,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​២​នាក់​),​ ប្រជែង​ ១​លើក​(​ស្លាប់​២​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​១​នាក់​)​ និង​ស្រវឹង​ ១​លើក​(​ស្លាប់​២​នាក់​)​ ។​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៣១​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៣៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៣០​នាក់​ របួស​សរុប​ ៣៦១​នាក់​ របួសធ្ងន់​ ២២១​នាក់​ របួសស្រាល​ ១៤០​នាក់​ ៕

Comments