តារាជើងចាស់ជាច្រើនបង្ហាញអារម្មណ៍អន់ចិត្ត​ព្រោះមិនផ្តល់តម្លៃដល់ពួកខ្លួន

P
pich
តារាជើងចាស់ជាច្រើនបង្ហាញអារម្មណ៍អន់ចិត្ត​ និ​ង​ចា​ត់ទុ​​​​​​​​​​​​​​​​​កថាកម្មវិធីខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា មិនផ្តល់តម្លៃដល់អ្នកសិល្បៈចាស់ៗនោះទេ ដោយៈ វីរៈ ​ភ្នំ​ពេ​ញ​​ ​៖​​ ​តា​រាជើងចាស់ជាច្រើន​ ​ដែលបានចូលរួម​កម្មវិធី​ “ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា”​ កាលពីយប់មិញ​ បានបង្ហាញអារម្មណ៍អន់ចិត្ត​ និ​ង​ចា​ត់ទុ​​​​​​​​​​​​​​​​​កថាកម្មវិធីនេះ​ មិនផ្តល់តម្លៃដល់អ្នកសិល្បៈចាស់ៗប៉ុន្មានទេ។​ ផ្ទុយទៅវិញបែរជាលើកតម្លៃសិល្បៈក្មេងៗ​ ដែលមិនសូវមានឈ្មោះក្នុងសិល្បៈ​ មើលរំលងតារាល្បីៗ​ និងតារាចាស់ៗ​ ដែល​មើលទៅមិនសូវមាន​ ក្រមសីល​ធម៌​ប៉ុ​ន្មា​ន​ទេ​។![IMG_20180710_144152_332.jpg](https://serey.io/imageupload_data/509e991eaf788921478f830c029b54a37349001a) ​​​​​​​​​​​​​​​​​​ ប្រភពពីអ្នកសិល្បៈ​ ដែលបានចូលរួម​ បាន​ប្រាប់ឲ្យដឹងថា​ មុនដំបូងត្រូ​វតម្រូ​វ​ឲ្យអ្ន​ក​ចូលរួមបង់ថ​វិកា១០០$​ ដើម្បីទទួលបានមេដៃពីកម្មវិធី​ ដោយសារតែចង់ចូល​រួ​ម​​​ ​មា​ន​តា​រា​ជើ​ង​ចា​ស់​ជា​ច្រើ​ន​​​ ​បា​ន​ចូ​ល​រួ​ម​និ​ងផ្តល់ថវិកា​ ១០០$​ ។​ ប៉ុន្តែលទ្ធផលកម្មវិធីទាំងមូល​ បែរជាមើលរំលង​ តារាសម្តែងចាស់ៗ​ មិនបានប្រកាសហៅអ្នកសិល្បៈចាស់ៗ​ មិនបានផ្តល់កិត្តិយស​ ធ្វើឲ្យអ្នកសិល្បៈចាស់ៗមិនមានតម្លៃទាល់តែសោះ។​ អ្វីដែលកា​ន់​តែធ្វើឲ្យតារាភាគច្រើនអន់ចិត្តបន្ថែមទៀតនោះគឺ​ មិនបានអញ្ជើញតារាចាស់ៗ​ បង្ហាញមុខឬបំពាក់​​មេ​​ដៃ​ជូ​នពួ​​​​​​កគាត់ទេ​ ផ្ទុយទៅវិញ​ បែរជាឃើញតារាចាស់ៗមួយចំនួនទៅរើសរកមេ​ដៃ​ដោយខ្លួ​ន​ឯង​។​![IMG_20180710_144200_928.jpg](https://serey.io/imageupload_data/10893586930e85b44422117938f194f159d26f2b) ​ ​ប្រភ​ព​ដ​ដែ​ល​​​​ បានចោទជាសំណួរថា​ កម្មវិធីនេះ​ធ្វើក្នុងគោលបំណងអ្វី​​ ​លើកមុខមាត់សិល្បៈ​ ឬក៏គ្រាន់តែចង់លើកមុខមាត់តួថ្មីៗដែលមិនទាន់មានឈ្មោះបោះសំឡេង។​ ហើយបើនិយាយពីសំលៀ​ក​បំ​ពា​ក់​អ្នក​ចូ​ល​រួ​ម​ខ្លះ​វិ​ញ​​ ​បែ​រ​ជា​ស្លៀ​ក​ពា​ក់បុ​រា​ណ​មិ​ន​ចំបុ​រា​​​​​​​​​​​​​​​​​ណ​ ធ្វើឲ្យខូចទម្រង់សំលៀកបំពាក់សិល្បៈ​បុរាណទៅវិញ។![IMG_20180710_144203_772.jpg](https://serey.io/imageupload_data/9fb5c7c1c42fb8467253c16bf22b0374e652d001) ដោយឡែកអ្វីដែលគេចាប់អារម្មណ៍​ គឺសង្កេតឃើញថា​ កញ្ចប់ថវិកា​ ដែលបានពីកម្មវិធីច្រើនមិនក្រោមម៉ឺន​ដុ​ល្លា​រ​​​​​​នោះទេ​ ពោលមានអ្នកឧបត្ថម្ភច្រើន​ បើតាមការប្រកាសពី​ពិធី​ក​រ​-​ពិ​ធីកា​រិ​នី​​​ ​។​ប៉ុ​​​ន្តែ​គេ​មិ​នទាន់ដឹងទេថាថវិការ​សរុ​បម្ចាស់កម្មវិធីយកទៅធ្វើអ្វីបន្ត​​?​ ដូច្នេះមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា៕

Comments