ជា ម៉ារី តុបតែងខ្លួនសិចស៊ីបញ្ចេញដើមទ្រូងនិងគល់ភ្លៅយ៉ាងណាក៏ចេះ
ជា ម៉ារី តុបតែងខ្លួនសិចស៊ីបញ្ចេញដើមទ្រូងនិងគល់ភ្លៅយ៉ាងណាក៏ចេះធ្វើសមាធិឱ្យចិត្តស្ងប់និងជ្រះថ្លា
ដោយៈ វីរៈ
ភ្នំពេញៈ តារាសម្តែងស្រីមិនសូវមានសកម្មភាពសិល្បៈពុះកញ្ជ្រោល កញ្ញា ជា ម៉ារី ត្រូវបានគេចាត់ទុកជាតារាស្រីវ័យក្មេងមានភាពទាក់ទាញដែលនិយមតុបតែងខ្លួនសិចស៊ីបញ្ចេញដើមទ្រូងនិងគល់ភ្លៅមិនចាញ់តារាបរទេសឡើយ ខណៈដែលនាងចេះធ្វើសមាធិដើម្បីឱ្យចិត្តបានស្ងប់និងមានអារម្មណ៍ជ្រះថ្លា។ 
អ្វីដែលចាប់អារម្មណ៍ ស្រីស្រស់សាច់ខ្ចី ជា ម៉ារី ត្រូវបានគេចាត់ទុកជាតារាស្រីវ័យក្មេងដែលនិយមតុបតែងខ្លួនសិចស៊ីបញ្ចេញដើមទ្រូងនិងគល់ភ្លៅមិនចាញ់តារាបរទេសឡើយ ។ ទោះមានការរិៈគន់ពីសំណាក់មហាជនតែស្រីស្អាតរូបនេះមិនខ្វល់នោះទេ ។ 
ទោះយ៉ាងណាគេស្ទើរមិនជឿថា ជា ម៉ារី ក៏និយមជ្រើសរើសការធ្វើសមាធិដើម្បីឱ្យចិត្តបានស្ងប់និងមានអារម្មណ៍ជ្រះថ្លាដែលកាលពីពេលថ្មីៗនេះនាងបានទៅធ្វើសមាធិ នៅវត្តគល់ទទឹង ។
ថ្មីៗនេះដែរតារារាងស្រឡូនមុខខ្ជូត ជា ម៉ារី ហាក់មិនសូវខ្វល់ខ្វាយជាមួយនឹងការងារសន្សំប្រាក់កាក់ល្អិតនៅក្នុងសិល្បៈដូចមុនឡើយ ព្រោះនាងបានងាកមកបង្កើតរបរជំនួញលក់ផលិតផលរក្សាសម្រស់ដែលជាប្រេនរបស់នាងផ្ទាល់ខ្លួនតែម្តង ។ ក្រៅពីលក់តាមអន ឡាញ ក៏ទើបនិងបើកហាងមួយផងដែរ ដោយរំពឹងថា ជំនួញរបស់នាងនិងទទួលបានជោគជ័យ ។

សូមជម្រាបថា ខណៈមិនសូវមានសម្មភាពសិល្បៈថ្មីក៏ពិតមែនតែ តារាស្រីវ័យក្មេងសិចស៊ី ជា ម៉ារី តែងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនតាមរយៈការតុបតែងខ្លួនបែបហាយសូនិងសិចស៊ីគួរឱ្យក្នាញ់របស់នាង ៕

