អាណិតណាស់លោកអើយ ខ្មែរជួយខ្មែរ
គួរឱ្យអាសូរណាស់លោកអើយស្រ្តីមេម៉ាយម្នាក់ខិតខំដើរបេះត្រកួននិងកញ្ឆែតដើម្បីចិញ្ចឹមជីវិតរួមទាំងចៅប្រុសតូចមួយទៀតនោះ ក្នុងមួយថ្ងៃរកប្រាក់ស្ទើរតែមិនបាន5000រៀលផង ហើយរស់នៅក្នុងខ្ទមដ៏តូចមួយស្ទើរតែដូលរលំទៅហើយ ពេលរកលុយបានគ្រាន់តែសម្រាប់ទិញអង្ករហើយ និង មើលជំងឺចៅ សុខចិត្តរស់នៅក្នុងខ្ទមធ្លុះធ្លាយ ប្រក់កៅស៊ូហើយបាំងប៉ាតង់មើលទៅយ៉ាងកំសត់វេទនា។
គាត់រស់នៅមិនឆ្ងាយពីក្រុងទេតែហាក់ប្បីដូចជាគ្មាននណាគេមើលឃើញពីភាពលំបាករបស់គាតសោះ មីង ឡុង ជឿន មានអាយុ60ឆ្នាំ រស់នៅក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

