កំណាព្យ កម្សាន្តអារម្មណ៍
កុកហើរលើមេឃ
គង់តែងាប់លើដី
ខ្លារស់ក្នុងព្រៃ
គង់តែគេចាប់បាន
ត្រីហែលក្នុងទឹក គង់តែងាប់លើចាន
ចោរទាំងប៉ុន្មាន គង់តែបានចូលគុក
សាច់សល្អខ្ចី
ស្រីគង់តែចាស់
ស្រឡាញ់គ្នាណាស់
គង់តែជួបទុក្ខ
អ្នកអួតខ្លាំងពេក
គង់តែបាក់មុខ
ដើរបោកអ្នកស្រុក
គង់តែគេដឹង
កើតមកជាមនុស្ស
ក៏គង់តែស្លាប់
គួរតែប្រញាប់
ស្វែងរកទីពឹង
ធ្វើបុណ្យដាក់ទាន
ឱ្យពេញទំហឹង
ព្រោះយើងមិនដឹង
រស់ដល់ពេលណា?

