បាន មុន្នី​លក្ខណ៍ មាន​ទម្រង់​មុខស្រស់​ស្អាតប្លែក​កាន់តែ​ទាក់ទាញ

P
pich
បាន មុន្នី​លក្ខណ៍ មាន​ទម្រង់​មុខស្រស់​ស្អាតប្លែក​កាន់តែ​ទាក់ទាញក្រោយ​កែ​សម្រស់បន្ថែម​ ដោយៈ វីរៈ ភ្នំពេញៈ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន មុន្នី​លក្ខណ៍ មាន​ទម្រង់​មុខស្រស់​ស្អាតប្លែក​ហើយ​ការតុបតែង​ខ្លួន​ក៏​កាន់តែ​ទាន់សម័យ​ជាង​មុន​ទៀត ក្រោយ​កែ​បន្ថែម​ច្រមុះ​មួយរយៈ​មុន​ ។![IMG_20180701_125331_651.jpg](https://serey.io/imageupload_data/434d6775a844526bf04cc10ff44dfeef6008a2f2) ដោយឡែក​សម្រាប់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន មុន្នី​លក្ខណ៍ បានឱ្យដឹងថា​ មូលហេតុ​នាង​សម្រេច​កែ​បន្ថែម ខ្ទង់ច្រមុះ​គឺ​ដើម្បី​យក​ហុងស៊ុយ​ជាពិសេស​ដើម្បីឱ្យ​សម្រស់​កាន់តែ​ស្រស់ស្អាត​ប្លែក​ជាង​មុន ។ ខណៈតារា​ស្រី​ប្រុស​ជាច្រើន​បាន​ងាក​មក​កែ​បន្ថែម​រូប​សម្រស់​ដែលជា​ចំនុច​ខ្វះខាតរបស់ខ្លួន​ដែលមាន​ដូចជា​ច្រមុះ ចាក់​ចង្ការ និង​វះកាត់​ថ្គាម​ជាដើម និងមានហុងស៊ុយល្អ​ជាង​មុន។![![IMG_20180701_125346_895.jpg](https://serey.io/imageupload_data/64dbdf25a9f076da7fee93802ad59b31164afb03) ​ជាការ​ពិត​ក្រោយ​កែ​បន្ថែម​ខ្ទង់ច្រមុះ​គេ​សម្គាល់​ឃើញថា បាន មុន្នី​លក្ខណ៍ កាន់​តែមាន​សម្រស់​ស្អាត​ប្លែក​និង​ទាក់ទាញ​ជាង​មុន ។ អ្នកគាំទ្រជាច្រើន​សុទ្ធតែ​សរសើរ​ពី​សម្រស់​ស្អាត​របស់​នាង​ក្រោយ​កែ​បន្ថែម​ខ្ទង់ច្រមុះ​ដែល​ធ្វើឱ្យ​នាង​សប្បាយចិត្ត​មិនតិច​ទេ ។ ក្នុងនោះស្រីស្អាតរូបនេះរំពឹងថាប្រជាប្រិយភាពក៏ដូចជាហុងស៊ុយរបស់នាងនិងរីកទូលាយជាងមុន ។ ![IMG_20180701_125327_710.jpg](https://serey.io/imageupload_data/4cf2d76db0e586fbd73c172025d78a41e7889583) សូមជម្រាបថា ស្រីស្រស់សាច់ខ្ចី កញ្ញា បាន មុន្នី​លក្ខណ៍ ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​គួរសម ។ នាង​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​មិន​ថា​បទ​ពី​ដើម ឬ​បទ​សម័យ​ទេ ជាពិសេស​កាលពី​ប៉ុន្មាន​ខែ​មុន​នាង​បាន​ច្រៀង​បទ​​ជា​ភាសា​ថៃ​យ៉ាង​ពីរោះ​មួយ​បទ​ដែលមាន​អ្នក​ចូល​ទស្សនា​រហូតដល់​ខ្ទង់លាននាក់​ថែមទៀត។ ក្នុងនោះក៏មានអ្នកខ្លះសរសើរថាពីរោះមិនចាញ់ម្ចាស់ដើមប៉ុន្មានឡើយ ៕![IMG_20180701_125324_767.jpg](https://serey.io/imageupload_data/4601dd6d0c9bc773de9106620e85f5ad82186a1d)

Comments

👌👏👍