ប្រព័ន្ធបញ្ចេញទឹកភ្លៀងក្រោមដីនៅជប៉ុន

P
pornvy001
![](https://serey.io/imageupload_data/ffd3bc02f59de81abe83258583919368184ad551) ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ចំនួន​ទឹកភ្លៀង​ដែល​ធ្លាក់​មក​លើ​ទីក្រុង​តូក្យូ​ជា​រៀង​រាល់​ឆ្នាំ វិស្វករ​សំណង់​ស៊ីវិល បាន​បង្កើត​ប្រព័ន្ធ​ក្រោម​ដី​ដ៏​ធំ​សម្បើម​មួយ ដើម្បី​បញ្ជូន​ទឹក​ជន់​លិច​ទាំង​នោះ​ចេញ​ពី​ទីក្រុង។ប្រព័ន្ធ​ក្រោម​ដី​នោះ​ត្រូវ​បាន​គេ​ហៅ​ថា Metropolitan Area Underground Discharge Channel ដោយ​មាន​ប្រព័ន្ធ​ផ្លូវ​ដាច់​ដោយ​ឡែក​ចំនួន ៥ ដែល​បញ្ជូន​ទឹក​ភ្លៀង​លើស​កំណត់​ចេញ​ពី​ទីក្រុង ចូល​ទៅ​ក្នុង​ទន្លេ Arakawa និង​ទន្លេ​ដទៃ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជុំវិញ​នោះ។ លើស​ពី​ប្រសិទ្ធភាព​របស់​វា អ្វី​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ខាងលើ​កាន់​តែ​អស្ចារ្យ គឺ ទំហំ​នៃ​រចនាសម្ព័ន្ធ​របស់​វា។ ប្រព័ន្ធ​ក្រោម​ដី​នេះ​មាន​ប្រវែង ១៧៧ម៉ែត្រ និង ទទឹង ៧៨ម៉ែត្រ ដែល​អាច​បញ្ជូន​ទឹក​ភ្លៀង​ចេញ​ពី​ទីក្រុង ជិត ២០០ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី៕ ![](https://serey.io/imageupload_data/1a93f5e78454bc783b036ae5d6e74b223bf8376b) ![](https://serey.io/imageupload_data/18e18f20f5c9354c630c1ebd36396a937da93deb) ![](https://serey.io/imageupload_data/ab601d8e35b8f48abb8f3c3d817548629020aba1) ![](https://serey.io/imageupload_data/5fb687ac01de96ca58d667bb0bf1fce9e37b44e4) ដោយ : សេង ឡុង

Comments