ដោយខ្លួនឯង!

P
pov
អត្ថបទខាងក្រោមនេះ គឺជាការចែករំលែកចំណេះដឹង មិនមែនជាការរិះគន់នរណាម្នាក់ទេ សួមទានជ្រាប៖ ចូរប្រើជីវិតឱ្យអស់ពីលទ្ធភាព កុំដេករងចាំសំណាងធ្លាក់ពីលើមេឃឱ្យសោះ។ ប្រឹងងើបឈរឡើង នៅពេលដែលអ្នកយល់ថា ខ្លួនឯងនៅមានកម្លាំងអាចបន្តដំណើរទៅមុខទៀតបាន។ ត្រូវងើបឡើងដោយខ្លួនឯង កុំឱ្យគេជួយ ឬបង្រៀនយើងឱ្យងើបម្ដងហើយម្ដងទៀតឱ្យសោះ។ ប្រើប្រាស់បទពិសោធន៍ដែលយើងធ្លាប់ជួបប្រទះ និងឆ្លងកាត់ឱ្យអស់ពីសមត្ថភាព និងកុំបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងរណ្ដៅនៃភាពបរាជ័យសារជាថ្មីម្ដងហើយម្ដងទៀត។ ការងារអ្វីក៏ល្អដែរ ឱ្យតែជាការងារសុចរិត និងត្រឹមត្រូវ។ កុំបញ្ចេញសមត្ថភាព សាងអំពើអាក្រក់ ដើម្បីអួតអាងខ្លួនថា ខ្លួនឯងជាមនុស្សគ្រាន់បើ ឬមនុស្សល្អជាងគេឱ្យសោះ។ ចូរប្រើជីវិតបែបសាមញ្ញ ពោរពេញទៅដោយភាពបត់បែន និងមានភាពទន់ភ្លន់ តែច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវ។ ស៊ូទ្រាំជាមួយភាពស្មោះត្រង់ តែកុំបង្កើតសត្រូវ ដើម្បីកេងចំណេងផលប្រយោជន៍ ឬដើម្បីបម្រើមហិច្ឆតាខ្លួនឯងខុសក្បួនតម្រាឱ្យសោះ។ ភាពសាមញ្ញ មើលទៅមិនគួរឱ្យទាក់ទាញទេ តែមានបង្កប់នូវសុភមង្គលដ៏ឧត្តមនៅក្នុងជិវិត។ កុំរៀនធ្វើខ្លួន ឱ្យក្លាយជាមនុស្សដែលអ្នកផ្សេងយល់ថា អ្នកជាមនុស្សរើសអើង ឬមនុស្សឆ្មើងឆ្មៃ គ្មានសិលធម៌ក្នុងខ្លួន ឬគ្មានមេបាណាប្រដៅខ្លួនបានឱ្យសោះ។ ចូរអ្នកធ្វើខ្លួនរបស់អ្នកជាមនុស្សដែលមិនបង្ហាញភាពអន់ចរិកនៅទីសាធារណៈ អ្នកអាចក្លាយជាបុគ្គលម្នាក់ដែលទទួលបានការគោរពស្រឡាញ់ និងរាប់អានពីមនុស្សជុំវិញខ្លួនកាន់តែច្រើនឡើង។![Screenshot_2018-12-17-22-00-27.png](https://serey.io/imageupload_data/35a49e62fe59d7c923873ca05ad4608acd00d19d)

Comments

sarith71
អត្ថបទល្អ👍 ជួយដាស់តឿនមនុស្សគ្រប់គ្នា។
បើមនុស្សមិនជួយខ្លួនមុនទេ ទេវត្តាក៏ជួយគេមុនរួចដែរ។