ខ្មែរ ពូជពង្សអ្នកជា តែងស្រលាញ់អំពើល្អជាដ៏រាប

ជីវិតមនុស្សសត្វ ពោរពេញទៅដោយផលកម្ម តែដោយសារការគិត យល់ដឹង និងការចេះឆ្នៃប្រឌិតខ្ពស់របស់មនុស្ស បានដឹកនាំនាវាជីវិតរបស់ខ្លួន ឱ្យរួចផុតចាកទុក្ខពីសេចក្ដីស្លាប់ដូចសត្វ។
ពេលនៅជាមនុស្ស ត្រូវប្រកាន់អំពើសុចរិត ស្មោះត្រង់ ស្គាល់ហេតុ ស្គាល់ផល ហើយកុំបណ្ដោយឱ្យជីវិត ដើរចូលក្នុងផ្លូវទុច្ចរិត ប្រព្រឹត្តិអបាយមុខ នាំគ្រោះថ្នាក់ដល់ញាតិមិត្ត និងប្រទេសជាតិ ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន។
បើចង់ឱ្យជីវិតដើរលើផ្លូវល្អ ត្រូវប្រតិបត្តិខ្លួន ជាបុគ្គលខិតខំរៀនសូត្រ មានចិត្តអំណត់តស៊ូ ព្យាយាមអត់ធ្មត់ ប្រកាន់គោលការណ៍យុត្តិធម៌ជាធំ ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ហើយត្រូវចេះបែងចែកមិត្ត និងសត្រូវឱ្យច្បាស់។
ក្នុងនាមជាជនជាតិខ្មែរ គ្រប់គ្នាត្រូវចេះ៖ ស្រឡាញ់អំពើល្អ បោះបង់អំពើអាក្រក់! លើកស្ទួយយុត្តិធម៌ លុបបំបាត់ហឹង្សា ការពារជាតិ ប្រជាជន និងទឹកដី។
@pov

