ឈប់ខ្វះទៀតហើយ!
១ នាទីមានប្រយោជន៍
មានធម៌ទើបចេះគ្រប់
ការខ្វះខាតធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗ គ្រប់យ៉ាង ការបណ្តុះបណ្តាលឲ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗ គ្រប់យ៉ាងដែរ ។ សេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯង និងពិសោធបានគ្រប់ពេលវេលា ។
ទោះជាមិនបានសម្បត្តិណាៗ ក៏ដោយ សេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិតាំងពួងក៏អស់ន័យ ។ ការអស់នូវសេចក្តីប្រាថ្នា ឈ្នះអស់នូវទុក្ខទាំងពួង ។


