លក្ខណៈទង់ជាតិសព្វថ្ងៃចំពោះអត្ថន័យ អ្នកយល់ម្តេចដែរ​ ?

P
pov
![Screenshot_2018-11-15-17-48-18.png](https://serey.io/imageupload_data/c80480807565c183bbb7732be75690630febdf09) តើការប្រើប្រាស់ទង់ជាតិកម្ពុជាសព្វថ្ងៃ មានលក្ខណៈត្រឹមត្រូវដែរឬទេ? ![Screenshot_2018-11-15-17-47-42.png](https://serey.io/imageupload_data/5311f526cd9834c97e04d42b6dc6d2cd5d1b0a86) ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាន៣ពណ៌ គឺផ្នែកខាងលើ និងខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម មានរូបប្រាសាទពណ៌សនៅកណ្តាល។ - ពណ៌ខៀវតំណាងសាមគ្គីភាព ភាតរភាព មេត្តាករុណា សន្តិភាព អហឹង្សា ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រតំណាងឲ្យ ភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង។ - ពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ពុះពារ គ្រប់ឧបសគ្គ ពលីកម្មសព្វបែបយ៉ាងដើម្បីទឹកដី។ - រូបប្រាសាទអង្គរពណ៌ស តំណាងអរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និងតំណាងសាសនា សីលធម៌ ចរិយាធម៌។ តាមការពន្យល់អំពីទង់ជាតិរបស់ប្រទេសដែលជាសមាជិកនៃប្រទេសអាស៊ាន បានពន្យល់ពីអត្ថន័យ នៃទង់ជាតិប្រទេសកម្ពុជាថា៖ - ទង់ជាតិ​ប្រទេស​កម្ពុជា ផ្ទៃ​ទង់​ចែកចេញជា​៣​ឆ្នូត ដោយ​ឆ្នូត​កណ្ដាល​ពណ៌​ក្រហម​តំណាង​ឲ្យ​ជាតិ ​និង​មាន​រូប​ប្រាសាទ​អង្គ​វត្ត​ពណ៌​ស​នៅ​ចំ​កណ្ដាល​តំណាង​ឲ្យ​សន្ដិភាព​ និង​សាសនា ឯ​ផ្ទៃ​ពណ៌​ខៀវ​ដែល​នៅ​នៅ​ផ្នែក​ខាងលើ​និង​ខាងក្រោម​នៃ​ទង់​តំណាង​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ។ ការកត់សម្គាល់របស់ខ្ញុំស្ដីអំពីទង់ជាតិកម្ពុជា៖ ប្រទេសកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ដឹកនាំដោយសម្ដេចតា សម្ដេចព្រះនរោត្តម សីហនុ បានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង មានភាពល្បីល្បាញលើសាកលលោក និងបាននាំប្រទេសកម្ពុជា ចូលជាសមាជិកនៃអង្គការសហប្រជាជាតិ។ កម្ពុជាបានតម្កល់ឯកសារយ៉ាងច្រើន ក្នុងនោះមានផែនទីប្រទេសកម្ពុជា ... ហើយក៏មានអត្តសញ្ញាណនៃទង់ជាតិកម្ពុជាផងដែរ។ ប្រទេសនានាជុំវិញ ពិភពលោក បានទទួលស្គាល់អត្តសញ្ញាណទង់ជាតិកម្ពុជាយើងជាផ្លូវការ ស្របតាមការតម្កល់ទង់ជាតិប្រទេសកម្ពុជា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ។ ![Screenshot_2018-11-15-17-56-17.png](https://serey.io/imageupload_data/5f27c909ec2dc391eaf69d35f87b47b133e90d64) ទង់ជាតិដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ត្រូវបានយកមក ប្រើប្រាស់ជាផ្លូវការវិញ បន្ទាប់ពីកម្ពុជារៀបចំរដ្ឋធម្មនុញ្ញថ្មី នៅឆ្នាំ១៩៩៣ ហើយបន្តប្រើរហូតមកដល់សព្វថ្ងៃ។ ![FB_IMG_1542279437884.jpg](https://serey.io/imageupload_data/ac51f73f5a5e06ffd6169e4f609dc2bfad71b426) នៅក្នុងការពន្យល់អត្ថន័យនៃទង់ជាតិកម្ពុជា គឺមានតែ៣ពណ៌ប៉ុណ្ណោះ គឺពណ៌ខៀវ ពណ៌ក្រហម និងពណ៌ស ហើយគ្មានពណ៌ខ្មៅទេ។ តែបើមានឆ្នូតពណ៌ខ្មៅលើប្រាសាទអង្គរវត្តពណ៌សនោះមែន តើពណ៌ខ្មៅនោះ មានអត្ថន័យយ៉ាងដូចម្ដេច? សូមមេត្តាជួយបកស្រាយផង។ យោងតាមការពន្យល់អំពីពណ៌នៃទង់ជាតិកម្ពុជា ខ្ញុំអាចបញ្ជាក់បានថា៖ ទង់ជាតិកម្ពុជាកំពុងប្រើសព្វថ្ងៃ ដែលមានឆ្នូតពណ៌ខ្មៅលើរូបប្រាសាទ អង្គរវត្តពណ៌សនោះ (មាន២ទម្រង់ គឺឆ្នូតពណ៌ខ្មៅមានកាំជណ្ដើរ និងឆ្នូតពណ៌ខ្មៅ គ្មានកាំជណ្ដើរ) គឺជាទង់ជាតិដែលមិនស្របតាមការពន្យល់ អំពីអត្តសញ្ញាណ ពណ៌នៃទង់ជាតិកម្ពុជាយើង។ ![FB_IMG_1542279193661.jpg](https://serey.io/imageupload_data/1dd44f1b60f4e8890e9a93ca91d9a1052aa60a1b) ទង់ជាតិដែលស្របតាមការពន្យល់ពីអត្ថន័យនៃទង់ជាតិកម្ពុជា គឺជាទង់ជាតិដែលមានឆ្នូតពណ៌ក្រហមលើរូបប្រសាទអង្គរវត្ត ហើយគ្មានកាំជណ្ដើរនោះទេ។ សូមពិនិត្យមើលប្រទេសចិន ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត គឺប្រើទង់ជាតិកម្ពុជា មានឆ្នូតពណ៌ក្រហម គ្មានកាំជណ្ដើរ ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំបាទ ស្នើសុំឱ្យស្ថាប័ននីតិបញ្ញត្តិទាំង ២កម្រិត, ក្រុមប្រឹក្សាធម្មនុញ្ញ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យលើការប្រើប្រាស់ទង់ជាតិកម្ពុជាយើងឡើងវិញ និងសូមកំណត់ឱ្យមានស្តង់ដារួមតែមួយបានហើយ ដើម្បីកុំឱ្យមាន ការយល់ច្រឡំតទៅទៀត។ តើមួយណាជាទង់ជាតិកម្ពុជាពិតប្រាកដ? ហើយបើប្រើទម្រង់ណាមួយ សូមមេត្តាជូនដំណឹងទៅប្រជាជាតិខ្មែរ អង្គការសហប្រជាជាតិ និងប្រទេសជាមិត្តកម្ពុជា លើសាកលលោក បានដឹងឮអំពីការផ្លាស់ប្ដូរនេះផងដែរ។ បើខ្មែរមិនទាន់ឯកភាពគ្នាជាធ្លុងមួយ នៅក្នុងការប្រើប្រាស់ទង់ជាតិកម្ពុជា ដែលជាអត្តសញ្ញាណរបស់ប្រទេសខ្លួនផង តើកម្ពុជា និងអ្នកនយោបាយ ខ្មែរគ្រប់និន្នាការអាចបង្កើតឯកភាពជាតិខ្មែរតែមួយបានយ៉ាងដូចម្ដេច? សូមមេត្តាគិតគូរឡើងវិញទាំងអស់គ្នា! ហើយខ្ញុំសូមអរគុណដល់បងប្អូន និងមិត្តភ័ក្រក្នុងបណ្ដាញសង្គមសេរីទាំងអស់ ដែលបានចំណាយពេលអាន រហូតដល់ចប់។ ![Screenshot_2018-11-15-17-47-22.png](https://serey.io/imageupload_data/971962d8bf7f6362e62db22509e14775804b1b45) ![Screenshot_2018-11-15-17-47-09.png](https://serey.io/imageupload_data/922099b6059f3eb466ab0faf78a0450cc35dc477)![Screenshot_2018-11-15-17-48-53.png](https://serey.io/imageupload_data/3d47c52746965f60cc0ce620c3cd7105842e258f) ~ @pov

Comments

vannlyda
អូ! ខ្ញុំស្ទើតែមិនចាប់ភ្លឹកសោះ អំពីរឿងនិង បើឆ្នូតពណ៌ក្រហមទើបត្រឹមត្រូវ ឯរូបប្រាសាទរំលេចជាពណ៌ខ្មៅ គឺខុសហើយ ប្រហើយជាអ្នកDesign ចង់បង្ហាញច្បាស់ តែគាត់មិនយល់អត្ថន័យ បានជាមានកំហុសបែបនេះកើតឡើង...ជួយកែលំអរគ្នា ជារឿងល្អណាស់បង ការគិតរបស់ខ្ញុំ