កុំគិតតែពីសងសឹកពេក

P
pov
ថ្ងៃមួយមានពស់មួយក្បាលបានចូលក្នុងរោងជាងមួយ ពស់នោះបានលូនទៅប៉ះនឹងរណា ហើយក៏មុតដាច់ខ្លួនវាបន្តិច ពស់នោះមិនសុខចិត្តទេ វាក៏បកក្រោយទៅខាំដងរណា តែបែរជាឈឺមាត់ខ្លួនថែម ហើយពស់នោះនៅតែមិនអស់ចិត្ត វាក៏បានយកខ្លួនទៅរំរណា តែវាបានត្រឹមតែធ្វើអោយពស់នោះឈឺខ្លាំងលើសដើមដល់ចេញឈាមជោគជាំ ដោយសារតែពស់បានប្រើកំលាំងខ្លាំងទៅៗ រហូតវាក៏បានស្លាប់ដោយធ្មេញរណា។ ត្រលប់មកមើលពីជីវិតមនុស្សវិញ ពេលខ្លះយើងខឹងស្អប់អ្នកណាដែលធ្លាប់ធ្វើបាបយើង ឬ​គេបានធ្វើបាប​អារម្មណ៍​របស់យើង យើងចង់សងសឹកវិញណាស់ តែការសងសឹកខ្លះបានត្រឹមធ្វើបាបខ្លួនឯងដូចពស់មួយក្បាលនេះចឹង ការសងសឹកពិតគឺជាការអត់ឱនឬដើរចេញធ្វើមិនដឹង សត្រូវ​របស់អ្នកប្រាកដជាបរាជ័យ ពេលណាដែលពួកគេធ្វើបាបអ្នកហើយអ្នកនៅតែរស់នៅបានសុខ ដោយការធ្វើបាបរបស់គេ មិនអាចរំខានការគិតអ្វីរបស់អ្នកឡើយ![FB_IMG_1547771283066.jpg](https://serey.io/imageupload_data/4586d04cbca8b4c2c7708d8a8ef9baeee2a05185) *សូមសុទិដ្ឋិ​និយម​ហើយអត់ឱនជានិច្ច!!!

Comments