សម្តីទឹកឃ្មុំ (ធម្មបរិយាយ)

P
pov
សម្តី​ដូច​ម្តេច​ទើបបាន​នាម​ថា​ជា​មធុ​វាចា? ៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊ សម្តី​ស្រទន់ ផ្អែមល្ហែម មិន​បង្កាច់បង្ខូច​អ្នក​ដទៃ ពោល​ពាក្យ​ជា​សោមនស្ស​រីករាយ​ដល់​អ្នក​ស្តាប់ មិន​ពោល​ពាក្យ​បាប​អាក្រក់ មាន​មុសាវាទ​ជាដើម ឬ​ពោល​តែ​កថាវត្ថុ​១០​យ៉ាង​ដែល​ជា​គុណប្រយោជន៍​យ៉ាង​ពិសេស ទាំង​អស់នេះ​លោក​ចាត់​ចូល​ជា​មធុ​វាចា​។ បិដកលេខ ៨៣ បានសម្តែងថា ៖ - បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកពោលវាចាមិនមានទោស ដែលនាំមកនូវសេចក្តីសុខដល់ត្រចៀក គួរជាទីស្រលាញ់ ពេញហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ហៅថា បុគ្គលមានសម្តីដូចទឹកឃ្មុំ ។ ក្នុង​គម្ពីរ​មង្គលសូត្រ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​ប្រកបដោយ​ប្រយោជន៍​ជា​មង្គល​ដ៏​ឧត្តម​។ ![13x18 (2).jpg](https://serey.io/imageupload_data/3b14063a17a29ab69c66c3c2a651d965c915be23) វាចា​ទាំង​១០​ប្រការ​នោះ​គឺៈ ១-​ពោល​អំពី​សេចក្តី​ដឹង​នូវ​ធម៌​ជា​គ្រឿង​រលត់ទុក្ខ​គឺ​ព្រះ​និព្វាន ២- ពោល​អំពី​សមាធិ​ប្រកបដោយ​ប្រយោជន៍​១០​យ៉ាង ៣- ពោល​អំពី​ការ​មិន​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ដោយ​ក្រុម ៤- ពោល​អំពី​ការ​តាំង​ប្រារព្ធ​សេចក្តី​ព្យាយាម ៥-​ពោល​អំពី​សីល ៦-​ពោល​អំពី​បញ្ញា ៧- ពោល​អំពី​ព្រះ​និព្វាន ៨-​ពោល​អំពី​ហេតុ​នាំ​ឱ្យ​មាន​សេចក្តី​ប្រ​ថ្នា​តិច ៩-​ពោល​អំពី​ការ​ស្ងាត់​កាយ​ស្ងាត់​ចិត្ត ១០-​ពោល​ដោយ​សេចក្តី​សន្តោស ។ វាចា​ទាំង​១០​យ៉ាងនេះជា​ពាក្យ​ប្រកបដោយ​ប្រយោជន៍នាំ​សត្វលោក​ឱ្យ​ដើរទៅ​រក​សេចក្តីសុខ​​តរៀង​ទៅ ៕ [ សម្តីរម្យទម សម្តីទឹកឃ្មុំ អប់រំទូទៅ សម្តីកំហូច ដូចសម្តីស្រូវ សម្តីហុយត្រូវ នាំស្កៀបរមាស់ ! ] អនុមោទនា...