សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញប្រកាសគោរមងារ

នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនដល់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្ករប់ស្ថាប័ន របស់ព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូប។
ឯ,ឧ បណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានរាជបណ្ឌិតសភាចារ្យកម្ពុជា បានឱ្យដឹងថា ឥស្សរជនជាន់ខ្ពស់ទាំង៨រូប ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជ ទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯ,ឧ បណ្ឌិត នេត បារ៉ុម ឯ,ឧ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯ,ឧ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, ឯ,ឧ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯ,ឧ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯ,ឧ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ឯ,ឧ បណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តជ្រើសរើសឥស្សរជន និងបញ្ញាជនបន្ថែមទៀត ដែលមានស្នាដៃស្រាវជ្រាវឆ្នើម និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីផ្តល់ជូនគោរមងារទាំងផ្នែកវិទ្យាសាស្ត្រនិងកិ្តយស ឲ្យបានសក្តិសមទៅនឹងការខិតខំប្រឹងប្រែង និងពលីកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចការរបស់សង្គមជាតិ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរក ថា និងប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនឥស្សរជនជាន់ខ្ពស់ ៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងខ្លឹមសារទាំងស្រុងដូចតទៅ (សម្លេងដើមសម្តេចតេជោ)
(សម្រាប់ព័ត៌មានជាតិ និងពេលព្រឹក)
ថ្លែងក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនឥស្សរជនជាន់ខ្ពស់ ៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រយះពេល២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាន នូវសុខសន្តិភាពហើយនោះ កម្ពុជាកំពុងជំរុញសេដ្ឋកិច្ចឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ត្រូវជំរុញការសិក្សាស្រាវជ្រាវតាមបែបវីត្យាសាស្រ្ត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត គឺជាតម្រូវការចាំបាច់ហើយក៏ជាតួនាទីស្នូលរបស់ រាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយនិងការថ្លែងសុន្ទរកថាគន្លឹះនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សង្រ្គាមពាណិជ្ជកម្មកំពុងផ្ទុះឡើងហើយ រវាងប្រទេសអភិវឌ្ឍន៍ជឿនលឿនទាំង៧ ជាមួយនិងសហរដ្ឋអាមេរិក រួមទាំង សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនិងប្រទេសចិន និងឥណ្ឌា។ សម្តេចតេជោមនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា សង្រ្គាមពាណិជ្ជកម្មនោះគឺជាសង្រ្គាមចាញ់ៗមួយ របស់ពិភពលោក ហើយតាមរយះនេះសម្តេចបានស្នើឲ្យមន្រ្តីកម្ពុជាតាមដានសិក្សាស្រាវជ្រាវឲ្យបានដិតដល់បំផុត ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហារបស់ ពិភព លោកមួយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា (ដាក់សម្លេងសម្តេចក្រៅសុន្ទរកថាទាំងអស់)
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពាក់ឯកសណ្ឋាន ស្លាកឈ្មោះ និងស្លាកសញ្ញារាជបណ្ឌិត្យសភាកម្ពុជា ជូនគោរមវន្ត ដល់ឥស្សរជនជាន់ខ្ពស់ទាំង៨រូប មានគុណបំណាច់ខុសៗគ្នាទៅតាមក្នុងនោះរួមមាន៖ ១. ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ ជាពិសេស ឯ,ឧ ជាឥស្សរជនសំខាន់មួយរូប ដែលបានដឹកនាំអនុវត្តគោលនយោបាយសំខាន់ៗ ជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច ប្រមាណ៧% និងអាចធានាបានចក្ខុវិស័យនាពេលខាងមុខក្នុងគោលដៅជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ២. ឯ,ឧ បណ្ឌិត នេត បារ៉ុម ជាសាស្ត្រចារ្យ ជាអ្នកវិទ្យាសាស្ត្រលេចធ្លោ និងជារៀមច្បងមួយរូបក្នុងការអប់រំ និងបណ្តុះបណ្តាលគ្រូ និងនិស្សិត ក្នុងវិស័យគីមី ដោយគិតចាប់តាំងពីឆ្នាំ១៩៧៩ រៀងរហូតមក។ សមត្ថភាព ស្នាដៃរបស់ឯ,ឧ មានការទទួលស្គាល់ក្នុងកម្រិតជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។ ៣. ឯ,ឧ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាសាស្រ្តាចារ្យ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឯ,ឧ បានរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបានស្រាវជ្រាវចងក្រងស្នាដៃជាច្រើន ដែលមានតម្លៃសម្រាប់មន្ត្រីរាជការ, និស្សិត, បញ្ញវន្ត និងសាធារណជនទុកប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត។ ៤. ឯ,ឧ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានរួមចំណែកដឹកនាំ និងអនុវត្តយ៉ាងសកម្មក្នុងវិស័យអសប់រំ ក្នុងនាមជាអ្នកជំនាញ ដោយបានកាន់តំណែងជាបន្តបន្ទាប់ក្នុងក្រសួងអប់រំ យុវជន និងកីឡា តាំងពីថ្នាក់ប្រធាននាយកដ្ឋានរហូតបានបំពេញតួនាទីជារដ្ឋលេខាធិការ។ ឯ,ឧ បណ្ឌិតសភាចារ្យ តែងបានផ្សារភ្ជាប់ការងារទៅនឹងគ្រូបង្រៀនគ្រប់កម្រិតជាប់ជាប្រចាំ ដោយយកការងារផ្តល់កិត្តិយស និងតម្លៃគ្រូបង្រៀនជាស្នូល ព្រោះថា គ្រូបង្រៀនជាវិស្វករព្រលឹងជាតិ និងបានខិតខំកៀរគរជំនួយគាំទ្រដល់វិស័យអប់រំ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយរក្សាខ្ជាប់នូវភាពជាម្ចាស់ក្នុងការបំពេញភារកិច្ច។ ៥. ឯ,ឧ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាឥស្សរជនជាតិដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ការងារយ៉ាងទូលំទូលាយ។ រហូតមកដល់បច្ចុប្បន្ននេះ ឯ,ឧ ធ្លាប់បានបម្រើការងារជាគ្រូបង្រៀន ពីមន្ត្រីសាមញ្ញ មកជាថ្នាក់ដឹកនាំ ជាព្រឹទ្ធាចារ្យ ជាឥស្សរជនគំរូសម្រាប់មន្ត្រីរាជការ មានរយៈពេលជាង៥៩ឆ្នាំ មកហើយ។ ឯ,ឧ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបំពេញភារកិច្ច មានគុណបំណាច់ និងស្នាដៃជាច្រើនក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តមប្រយោជន៍ជាតិលើវិស័យជាច្រើន ដែលមានការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ អន្តរជាតិ និងអន្តររដ្ឋាភិបាលនានា។ ៦. លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាឥស្សរជនជាតិជាន់ខ្ពស់មួយរូប ដែលបានបំពេញភារកិច្ចជូនមាតុភូមិដោយមិនខ្លាចនឿយហត់ចាប់តាំងពីឆ្នាំ១៩៧៨ មក ដោយតាំងចិត្តយ៉ាងមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកាន់ខ្ជាប់ចរិតមហាជន ដែលជាអត្តសញ្ញាណកូនកសិករ ខិតខំបំពេញការងារលើផ្នែកសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌ និងខិតខំបំពេញការងារឱ្យបានសម្រេចមិនរាថយជូនប្រទេសជាតិនិងប្រជាជន។ ៧. ឯ,ឧ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបម្រើការងារជូនប្រទេសជាតិ អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ដោយសារសមត្ថភាពការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចដ៏មោះមុត ឯ,ឧ បានទទួលមុខតំណែងសំខាន់ៗជាបន្តបន្ទាប់នៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ឯ,ឧ កិត្តិនីតិកោសលបណ្ឌិត បានដឹកនាំ និងអនុវត្តយ៉ាងសកម្មក្នុងវិស័យច្បាប់ ក្នុងឋានៈជាតំណែងជាតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសព្វថ្ងៃជាឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃរាជរដ្ឋាភិបាល។ ៨. ឯ,ឧ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាប់ពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១៣ ហើយចាប់ពីឆ្នាំ២០១៣ មក ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរួមចំណែកនិងសាងសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ សមិទ្ធផលដ៏លេចធ្លោមួយក្នុងវិស័យពាណិជ្ជកម្ម គឺឯ,ឧ កិត្តិសេដ្ឋាបណ្ឌិត បានដឹកនាំអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការនាំកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកដោយជោគជ័យ ហើយធ្វើឱ្យប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។

