#ឈ្លោះគ្នាសប្បាយចិត្តទេ?

តើមានគូស្នេហ៍ប៉ុន្មានគូ មិត្តភក្តិប៉ុន្មាននាក់ និងមនុស្សដែលមានចំណងមិត្តភាពជាច្រើនរូបកំពុងតែឈ្លោះគ្នា បែកបាក់គ្នា?
តើមូលហេតុអ្វីបណ្តាលឱ្យមានរឿងបែបនេះកើតឡើង?
👉សួរខ្លួនឯងថាទម្រាំពួកយើងរាប់អានគ្នា ស្គាល់គ្នា ជិតស្និទ្ធគ្នា ស្រលាញ់គ្នាដល់ដំណាក់កាលនៅថ្ងៃនេះ តើយើងបានឆ្លងកាត់អ្វីខ្លះមក? ជួបឧបសគ្គអ្វីខ្លះ? មានអនុស្សាវរីយ៍អ្វីខ្លះ? ហេតុអ្វីពេលខ្លះបណ្តាលឱ្យរឿងរ៉ាវតិចតួចអាចបំបែកបំបាក់អ្នកបាន?
😰ស្តាយពេលវេលាទេ? ស្តាយមនុស្សដែលនៅជិតទេ? ស្តាយអ្វីៗដែលធ្លាប់បានសាងរួមគ្នាទេ? ចាំទេតើថ្ងៃដែលយើងមានស្នាមញញឹម ចាំទេពេលដែលយើងសើចរួមគ្នា ចាំទេអ្វីៗដែលយើងធ្លាប់លះបង់ឱ្យគ្នា មិនថាទាំងពេលវេលា ចិត្ត គំនិត និងចិត្តស្មោះ?
👉ពេលឈ្លោះគ្នា ខឹងគ្នា ហេតុអ្វីមិនរម្លឹកពីអ្វីដែលម្ខាងទៀតធ្លាប់លះបង់ឱ្យយើង នឹកឃើញអំពើល្អរបស់គ្នាទៅវិញទៅមក ហើយសួរខ្លួនឯងថាតើចង់ឱ្យរឿងនេះកើតឡើងទេ? ចង់បាត់បង់គេទេ? ឈ្លោះគ្នាសប្បាយចិត្តទេ? រីករាយទេពេលដែលឃើញម្ខាងទៀតត្រូវយំរាល់ថ្ងៃ? ពេញចិត្តទេពេលឃើញម្នាក់ទៀតទឹកមុខពោរពេញដោយទុក្ខព្រួយ? តើអ្នកពិតជាចង់ឱ្យគ្រប់យ៉ាងបញ្ចប់ដោយងាយស្រួលបែបនេះមែនទេ?
☝️️បើសួរខ្លួនឯងហើយថាចំលើយអ្នកពិតជាមិនចង់ទេ ហេតុអ្វីមិនរកដំណោះស្រាយមួយឱ្យខ្លួនឯង? មានៈ រឹងរូស ធ្វើបែបនេះសប្បាយមែនទេ? បើគិតថាមិនសប្បាយហេតុអ្វីមិនបន្ទន់ឥរិយាបថខ្លះទៅ? ពេលខ្លះអ្វីដែលអ្នកគិតថាពិបាកវាប្រហែលជាងាយស្រួលពេលដែលអ្នកសម្រេចចិត្តថាធ្វើវា ដើម្បីឱ្យអ្វីៗត្រលប់មកល្អដូចដើម ។
️️☝️️បើសួរខ្លួនឯងបានចម្លើយថាអ្នកឆ្អែតចិត្ត អ្នកលែងចង់បន្តមិត្តភាពនេះហើយ អ្នកលែងត្រូវការម្ខាងទៀតហើយ បែបនេះសូមឱ្យអ្នកមកប្រើជីវិតដូចដើម រីករាយឱ្យបាន ញញឹមឱ្យបាន ហើយត្រូវតែមានជីវិតរីករាយដូចមុនទៀត។

ជូនពរឱ្យមនុស្សគ្រប់គ្នាពេញចិត្តនឹងការសម្រេចចិត្តរបស់ខ្លួនឯង🙏🏻🙏🏻🙏🏻
ដោយ៖ កវីលាក់ស្នេហ៍-ប្រលោមលោក

