សម្រស់ចន្ទ្រាទិវាណូអែល

R
*នេះជារាត្រីសិរីល្អពិត បងប្អូនញាតិមិត្តមិនថាប្រុសស្រី ទាំងក្មេងទាំងចាស់ខ្នះខ្នែងឃ្មាតខ្មី ចាត់ចែងដើម្បីទ្រទ្រង់ពិធី។ ណូអែលទិវារងាត្រជាក់ មានព្រិលសធ្លាក់ដេរដាសព្រោងព្រាត ធម្មជាតិជញ្ជឹងទន្ទឹងរស្មី សំណាងស្ងួនថ្លៃប្រទីបបំភ្លឺ។ មើលហ្ន៎!រុក្ខជាតិពោពេញលម្អ អមដោយភ្លើងពណ៌ពន្លឺថ្លាថ្លែង សួនច្បាដងផ្លូវនៅគេហដ្ឋាន ស្រស់ល្អចំណានរាត្រីខែធ្នូ។ *រស្មីភ្លើងទៀនរំលេចផ្កាភ្ញី បញ្ជាក់ប្រាប់ពីអត្ថន័យណូអែល អោះឱ!ទេសភាពជាទីមនោរម្យ សូរភ្លេងរងំតន្ត្រីសម័យថ្មី។ ឯអ្នកចម្រៀងសំនៀងក៏ល្អ មកច្រៀងសាទរកំដរប្រិយមិត្ត ចេះត្លុកកំប្លែងសម្ដែងវោហារ សមឈ្មោះរចនាដារាប្រិមប្រិយ។ កូនខ្មែរអប្សរាសម្ដែងស្វាគមន៍ បងប្អូនជួបជុំមាននំចំណី បង្អែមចម្អាបផ្លែឈើផងក្ដី ដោយភាពមេត្រីរួមរស់សាមគ្គី។ *សិល្បៈចរិយាចលនាប្រពៃ បង្កប់អត្ថន័យរស្មីដួងចន្ទ សម្រស់សែនល្អបវរប្រណិត មន្តស្នេហ៍ជាប់ចិត្តដិតក្នុងអារម្មណ៍! ។ ចន្ទពេញបូណ៌មីអ្នកភ្លឺស្រទន់ កួចចិត្តគយគន់ភក្ត្រស្រស់សោភា ចន្ទអ្នកប្រៀបបានរាជិនីដួងចិត្ត អ្នកផងភ្លាំងគិតរីករាយហទ័យ។ សម្រស់ចន្ទនេះមិនចាញ់សុរិយា ស្រស់ល្អម្លេះណា!ដូចផ្កាសួគ៌ា អប្សរារបាំរាំផ្ដាំអស់ញាតិ នេះគឺទិដ្ឋភាពធម្មជាតិផូរផង់។ និពន្ធដោយ អ៊ូ សំអាត![2.jpg](https://serey.io/imageupload_data/db42121396673d94503fb500e60907039d7a1d43)![4.jpg](https://serey.io/imageupload_data/bfd152ea224811d9d6e15475cc789a4b6574b622)![3.jpg](https://serey.io/imageupload_data/220b523be2962316352df0fd28b1fbbb51e1eab0)![5.jpg](https://serey.io/imageupload_data/79d38ac3efde10682882d6f39cc661809ae8bd1d)![7.jpg](https://serey.io/imageupload_data/d5881feacd1e2e58facee31e7c45985bc56fb395)![6.jpg](https://serey.io/imageupload_data/4b8600460f4c0fdf57637a3c64109702906f6cb1)![10.jpg](https://serey.io/imageupload_data/c2a75aadda02e5bbbb492f98d2b5a790895d0bca)

Comments

chhay18
Already in Christmas mood? It's not even summertime yet. :D