អំណាចនៃទំនុកចិត្ត The power of confidence
មានតែការភ័យខ្លាចប៉ុណ្ណោះទេ ដែលធ្វើអោយអ្នកទន់ខ្សោយ ប៉ុន្តែការមានទំនុកចិត្តទៅលើអ្វីមួយដែលអ្នកពេញចិត្តវិញនោះ វាពិតជាផ្តល់ឱ្យអ្នកនូវកម្លាំងចិត្តដ៏ខ្លាំងក្លាបំផុត។
ការកសាងទំនុកចិត្តគឺជាគន្លឹះនៃភាពជោគជ័យ និងជាជំហានដ៏ធំមួយឆ្ពោះទៅរកជីវិតដែលរស់រវើកនិងមានអត្ថន័យក្រៃលែង។
តើអ្នកគួរធ្វើយ៉ាងណា?
យ៉ាងហោចណាស់អ្នកអាចសាកល្បងចំណុចទាំងនេះ សំរាប់បង្កើននូវទំនុកចិត្តខ្លួនឯង គឺមានដូចរៀបរាប់ខាងក្រោមនេះ :
1-បញ្ឈប់ការប្រៀបធៀប
2-ផ្លាស់ប្តូរអ្វីដែលអ្នកអាចផ្លាស់ប្តូរនិងទទួលយកនូវអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរបាន
3-នៅជុំវិញមនុស្សជាទីស្រឡាញ់
4-ស្លៀកសំលៀកបំពាក់ដែលអ្នកចូលចិត្តនិងមានទំនុកចិត្ត
5-បង្កើតភាពស្រស់ស្អាតនៅជុំវិញខ្លួនអ្នក
6-ថែរក្សាខ្លួនឯង
7-ធ្វើតាមដួងចិត្តរបស់អ្នក
8-ញញឹមឱ្យបានញឹកញាប់
9-មានអំណរគុណចំពោះអ្វីដែលអ្នកមាន
10-ផ្តល់រង្វាន់ដល់ខ្លួនអ្នក
11-រៀនយល់ពីខ្លួនអ្នក
12-ស៊ើបអង្កេតអារម្មណ៍របស់អ្នក
13អនុវត្តឱ្យបានច្រើន
14-គិតពីភាពវិជ្ជមាន
ដូច្នេះការបង្កើននូវទំនុកចិត្តគឺជាដំណើរការមួយដែលខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ គឺជាគន្លឹះមួយដើម្បីទទួលបាននូវភាពជោគជ័យសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏ជាអ្វីដែលខ្ញុំពេញចិត្តចំពោះអ្នកដទៃនិងចំពោះខ្លួនឯងផងដែរ។
ទំនុកចិត្តគឺជាមូលដ្ឋាននៃការទំនាក់ទំនងនិងធ្វើឱ្យអ្នកក្លាយជាមនុស្សរឹងមាំ

ពីនាងខ្ញុំ
@reacheany.art

