ក្រព្រោះខ្ចិលចង់មាន

ក្រគំនិតបានន័យថាគេ គិតមិនចេញ ធ្វើអ្វីមិនកើត ដោយសារគ្មានចំនេះដឹង ទំលាប់អោយខួរក្បាលមិនធ្វើការ យូរៗទៅជាស្ពឹក ស្ពឹកយូរៗទៅជាទំលាប់ ទំលាប់នាំអោយខ្ជិល ភាពខ្ជិលនាំអោយស្រួល ភាពស្រួលនាំអោយក្រ ។
ក្រមាយាទបានន័យថា អាកប្បកិរិយាកែមិនឡើង ដឹងតែក្រ ទង្វើរដដែលៗ នាំអោយមានលទ្ធផលដដែលៗ ។
គេដៀលមើលងាយថាក្រហើយ ម្តេចមិនខំប្រឹង នេះដោយសារក្រមាយាទ បើមាយាទល្អគួរចេះឈឺចាប់ គួរខំប្រឹង ពេលខ្លះគេមិនដៀលអោយយើងឃើញទេ ប្រយ័ត្នបងប្អូនដៀល គ្រួរសារដៀល ប្រពន្ធកូនដៀល ដៀលហ្នឹងមធ្យមទេ ងំគឺខ្លួនអត់ចេះឈឺ អត់ចេះខឹង អត់ចេះខំប្រឹងហ្នឹងតែម៉ង ។
បើចេះឈឺ ចេះខឹង គួរណាចេះខំ មិនមែនចាំអោយគេដៀលទេ ខំប្រឹងអោយលេចអាចន៍ចោលមើល ចាំមើលវាម៉េចវិញ កុំអោយខំតែមួយខ្យល់ កុំអោយចាំដល់ពេលគេដៀលបានខំ ត្រូវចេះដៀលខ្លួនឯង ប្រសើរជាងចាំអោយគេដៀល ។ កុំអោយចោលម្សៀតដូចគេថា ខំប្រឹងឡើង ។

