ស្រីអើយស្រី
😢មនុស្សអើយមនុស្សស្រី អ្នកអភ័ពក្រៃនៅលើលោកា អ្នក ជាប្រព្ន្ធ អ្នកជាមាតា អ្នកជាបុប្ផាគេស្រោចទឹកក្តៅ
😥មនុស្សអើយមនុស្សស្រី ចិត្តអ្នកភក្តីគេដៀលថាខ្លៅ
រស់បម្រើបុរសនៅលើលោកីយ៍ អភ័ពពេកក្រៃតាំងពីថ្ងៃកើត
😢កើតមកស្អាតស្រស់គេបោះសម្តី នាងនោះជាស្រីរបស់តាតា នាងរូបអាក្រក់គេខ្ពើមរអា នាងស្អាតអស្ចារ្យរស់ក្បែសំណរ
😢កើតមកស្អាតក៏មានកំហុស ចំណីប្រុសៗព្រោះតែរូបល្អ
ប្រច័ណ្ឌបង្កលាបពណ៍ដណ្តើម
😢មនុស្សអើយមនុស្សស្រី ជួបស្នេហ៍ភក្តីមហាសំណាង បើមានកូនល្អតាមធម៍កន្លង នោះអស់អ្នកផងសរសើបុណ្យនាង

