អរគុណភាពក្រ ដែលនាំខ្ញុំអោយស្គាល់ ការលំបាកទេីបមានថ្ងៃនេះ
ជាការស្រមេីស្រម៉ៃ ក្នុងក្តីប្រាថ្នាមួយ ក្នុងគោលបំណងគិតតែម្នាក់ឯង.
ពិតណាស់អរគុណភាពក្រ ដែលនាំខ្ញុំអោយស្គាល់ ការលំបាកទេីបមានថ្ងៃនេះខ្ញុំចេះរស់នៅ ប្រកបដោយសេចក្តីសុខមិនវេទនាដូចកាលពីមុន.
គ្មានអ្នកណាម្នាក់អាចគូសវាសនា ឬកំណត់ខ្សែរជីវិតអោយយេីងក្រៅពីខ្លួនឯងនោះទេ ការព្យាយាមអត់ធ្មត់ និងតស៑ូដេីម្បីសំរេចជោគជ័យ សុខនិងទុក្ខតែងដេីរតាម គ្នាជានិច្ច.!
ដូច្នេះរឿងទុក្ខកង្វល់ដែលមិនត្រូវនិងលំបាកពេកទេ អាចដោះស្រាយបាន គួរស្រាយហេីយបោះចោលទៅ យកភាពរីករាយ និងជីវិតរស់នៅស្រស់បំព្រងជាមួយ និងស្នាមញញឹម សប្បាយៗ ដេីម្បីជាក្តីសង្ឃឹមសំរាប់ការរស់នៅ ទោះឯកា តែកក់ក្តៅ.!ការសម្គាល់មនុស្ស មិនមែនមេីលតែរូបរាងមនុស្ស និងសម្បកកាយនៃមនុស្សថាគេល្អឬអាក្រក់នោះទេ រាល់ការរស់នៅគ្រប់មជ្ឍដ្ឋាន សុទ្ធសឹងតែមានល្អនិងអាក្រក់ មនុស្សគេស្គាល់ត្រង់ចិត្តទេីបគេដឹងច្បាស់ពី អត្តចរិកមនុស្សច្បាស់ពិតប្រាកដ!!!

