សមត្ថកិច្ចកម្ពុជាធ្វើការបណ្តេញក្រុមម៉ាហ្វីយ៉ាចំនួន៩១នាក់ទៅចិនវិញ
ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះកម្លាំងអាជ្ញាធរកម្ពុជាដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីសហការជាមួយនឹងកម្លាំងក្រសួងសន្តិសុខចិនបានធ្វើការបញ្ជូនជនជាតិចិនចំនួន៩១នាក់ (ស្រី២១នាក់) ទៅតាមជើងយន្តហោះពិសេសមួយគ្រឿងរបស់សាធារណៈរដ្ឋប្រជាមានិតចិនទៅកាន់ប្រទេសកំណើតវិញ ទៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
គួរបញ្ជាក់ថា ក្រុមជនជាតិចិនប្រុស-ស្រីទាំង៩១នាក់ដែលកម្លាំងមានសមត្ថកិច្ចកម្ពុជាសហការជាមួយនឹងកម្លាំងនៃក្រសួងសន្តិសុខរបស់ប្រទេសចិនធ្វើការបណ្តេញចេញនាពេលនេះដែរ គឺធ្វើឡើងក្រោយពីកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានធ្វើការចាប់ឃាត់ខ្លួនពួកគេប្រព្រឹត្តិបទល្មើសគំរាមកំហែងជំរិតទារលុយតាមប្រព័ន្ធអ៊ីនធើណេត(VOIP) នៅលើភ្នំបូកគោ ខេត្តកំពត កាលពីពេលកន្លងមកថ្មីៗនេះ ។

ការបណ្តេញក្រុមម៉ាហ្វីយ៉ាជនជាតិចិនទាំង៩១នាក់(ស្រី២១នាក់)ចេញនាពេលនេះគឺមិនមែនជាលើកទីមួយឡើយដោយកាលពីពេលកន្លងមកកម្លាំងនគរបាលអន្តោប្រវេសក៏ធ្លាប់បានធ្វើការបណ្តេញជនជាតិចិន និងជនជាតិផ្សេងៗទៀតចេញបានជាច្រើនលើកច្រើនសារមកហើយផងដែរ ៕

