ជីវិតយើងពេលឃើញគេ សប្បាយៗរីករាយជាមួយ

R
roththa09

ជីវិតយើងពេលឃើញគេ សប្បាយៗរីករាយជាមួយ ក្ដីសុខដែលគេមាន ហើយបែជាយើងប្រឹងរកសោយសុខដាក់ខ្លួនដែរ ទាំងដែលការពិតវ័យយើងគឺជាវ័យប្រឹងប្រែងរក ទុកដាក់ មិនអាចហ៊ឺហារតាមគេ ព្រោះថាស្ថានភាពជីវិតគេអាចកំពុងប្រមូលផល តែយើងជាវ៍យបាចគ្រាប់ជូពជិវិត។


មនុស្សយើងរឿងណាដែលចំណេញមិនសូវចូលចិត្ដទេ ពេលឃើញគេប្រឹងរៀនសូត្រ គេលត់ដំខ្លួន គេខិតខំធ្វើការ មិនសូវយកចិត្ដទុកដាក់ទេ ផ្ទុយទៅវិញនៅពេលដែលពួកគេផ្ដោតនោះគឺរឿងដែលមនុស្ស ហ៊ឺហា សំញែងទ្រព្វ សំញែងលុយឡាន បែជាប្រឹងប្រែងយកធ្វើជាគំរូរតាម ហើយចង់ធ្វើបានឲ្យដូចគេភ្លាមៗ។


🎯ពេលខ្លះយើងកំពុងតែភ្លេចអ្វីដែលយើងកំពុងប្រឹង អ្វីដែលយើងកំពុងមាន បើសិនជាអ្នកកំពុងតែឡើងដើមត្នោតបានពាក់កណ្ដាលទី ហើយសប្បាយរីករាយប្រលែងដៃ ច្បាស់ណាស់អ្នកនឹងធ្លាក់ដល់ដី តែប្រសិនបើអ្នកអាចឡើងដល់ចុងត្នោតហើយ អ្នកមិនត្រឹមតែលែងដៃរបស់អ្នកទេ អ្នកថែមទាំងអាចច្រៀងចម្រៀងដ៏ពីរោះថែមទៀតផង។


❤️ពាក្យចាស់ពោល «កុំស៊ីតាមពោះ កុំជុះតាមដំរី» អ្នកខ្លះមុនពេលដែលគេរីករាយ លែងដៃ គេសោយសុខ គេបានខំប្រឹងខ្លាំងណាស់ស្ទើរមួយជិវិតគេ ដូច្នេះហើយកុំសាកថ្មជីវិតញឹកពេក enjoy-lifeខ្លាំងពេកអី បើថ្មមិនដែលបានប្រើប្រាស់ឲ្យអស់ពីលទ្ធភាពផង។

Comments