ស្ទូចត្រី និង ជួញដូរលុយអេឡិចត្រូនិក
សួស្តីបងប្អូនទាំងអស់គ្នា
អកាសធាតុដ៏ក្តៅក្រហែងហាក់បីដូចជាចាកចេញពីយើងទាំងអស់គ្នាបន្តិចម្តងៗ រដូវភ្លៀងធ្លាក់ហាក់ចូលខ្លួនមកសន្សឹមៗជាមួយខ្យល់បក់តិចៗ ដែលលាយឡំដោយដំណក់ទឹកតូចៗ
តើបងប្អូនមានទទួលអារម្មណ៍ថាត្រជាក់ទេ? ប្រាកដណាស់វាមិនអាចទេព្រេាះបងប្អូនមិនបានអានអត្ថបទនេះហាលភ្លៀងឯណាមែនទេ?
កំពុងញញឹមមែនទេ? មិនអីទេគ្នានអ្នកណាឃើញទេ តេាះអានបន្តទៀត យី! មិនទាន់បានចូលតួរស្រួលបួលផង។
ថ្វីត្បិតតែរដូវនេះវាហាក់ដូចជារំខានដល់ការធ្វើដំណើរ ឫប៉ះពាល់ដល់របរចិញ្ចិមជិវិតរបស់បងប្អូននៅទីក្រុង តែវាជាពេលចាប់ផ្តើមដ៏រល្អបំផុតសម្រាប់អ្នកស្រែចំការក្នុងការចាប់ផ្តើមដាំដុះក៏ដូចជាបង្ករបង្កើនផល។
តែទេាះជាយ៉ាងណាខ្ញុំនូវអាចឆ្លៀតដើរលេងបានខ្លះ មើលទៅដូចជាមិនអាក្រក់ទេ កាលពីថ្ងៃអាទិត្យខ្ញុំបានទៅដើរលេងនៅជាយក្រុង ដែលភ្ជាប់តាមខ្លួនជាមួយដងសន្ទូចម្នាក់មួយហើយគឹតថាទៅស្ទូចត្រីដើម្បីជាការលំហែរខួរខ្លះ។
ក្នុងចន្លោះពេលដែលកំពុងដើលេងហ្នឹងបានធ្វើអោយនឹកឃើញដល់ការជួញដូរកាក់អេឡិចត្រូនិក(Cryptocurrency Trader) របស់ខ្ញុំ។
ខ្ញុំគឹតថាយុទ្ធសាស្រ្តដែលបានប្រើរក្នុងការស្ទូចត្រីអាចយកមកប្រើការបានដែរនៅក្នុងជំនួញទិញលក់កាក់អេឡិចត្រូនិកប្រចាំថ្ងៃរបស់ខ្ញុំហើយយើងអាចរៀនទាំងអស់គ្នានូវយុទ្ធសាស្រ្តទាំងនេាះ ដូចខាងក្រោមនេះ
### រៀបចំខ្លួនរួចជាស្រេចជាមួយអារម្មណ៍ ដ៏ស្រស់ស្រាយ
ចំពេាះខ្ញុំបើរទៅលើការជួញដូរកាក់ខ្ញុំប្រើអារម្មណ៍ច្រើនណាស់ក្នុងពេលតំណាលគ្នារផងដែរគឺការពារអារម្មណ៍ខ្លួនឯងមិនអោយគឹតអំពីរឿងដែលបង្ករភាពស្មុកស្មាញក្នុងខួរក្បាលទេ និយាយអោយខ្លីទៅស្រស់ថ្លាសម្រាប់ថ្ងៃថ្មីតែម្តងដើម្បីត្រៀមទទួលយកនូវអ្វីថ្មីដែលនឹងកើតឡើងចំពេាះជីវិត។
កិច្ចការបន្ទាប់ត្រូវត្រៀមដងសន្ទូច នុយ ហើយផ្លែសន្ទូចជាដើម -ល-។ បើចំពេាះជួញដូរលុយអេឡិចត្រូនិកវិញ ត្រៀមនូវ Chanel ព័តរមានដែលអាចទុកចិត្តបាន មើលទីផ្សារផ្សេងដែលអាចផ្តល់ផលប៉ះព៉ាល់ដល់ទីផ្សាររបស់កាក់អេឡិចត្រូនិចរបស់យើង។

### ភាពអត់ធ្មត់ពិតជាចាំបាច់
វានឹងមិនតែចំពេាះការជួញដូរកាក់អេឡិចត្រូនិកមួយមុខតែប៉ុន្នេាះទេ ខ្ញុំជឿថាជិវិតរបស់យើងពិតជាត្រូវការភាពអត់ធ្មត់ដើម្បីសម្រេចគោលដៅ។ ភាពអត់ធ្មត់អាចអោយយើងអភិវឌ្ឍន៍ខ្លួនហើយប្រសិនបើយើងជាអ្នកដឹងនាំ វាចាំបាច់ណាស់ដើម្បីទាមទារអោយអ្នកនៅជំុវិញខ្លួនគោរពយើង។
បើនិយាយពីការស្ទូចត្រីវិញមិនមែនសុទ្ធកន្លែងមានទឹកមានត្រីទេ ហើយក៏មិនមែនគ្រប់ត្រីសុទ្ធតែចូលចិត្តនុយរបស់យើងដូចគ្នារ មិនដឹងត្រូវរង់ចាំយូរយ៉ាងណាទើបត្រីមកស៊ី តែអ្វីដែលយើងពិសេសបំផុតដែលយើងអាចធ្វើបាននេាះគឺអត់ធ្មត់។

### កុំភ្លេចត្រឡប់មកផ្ទះវិញជាមួយភាពសប្បាយរីករាយ
បានត្រី ឫមិនបានវាមិនធ្វើអោយខ្ញុំបាត់បង់ភាពសប្បាយរីករាយទេ យើងនូវតែមានអារម្មណ៍ស្រស់ស្រាយដដែលពេលយើងត្រឡប់មកផ្ទះវិញទាំងមិនទទួលបាននូវអ្វីដែលយើងចង់បាន ខ្ញុំចង់បានអារម្មណ៍បែបនេះខ្លាំងណាស់ពេលដែលជួបការខាតបង់ពេលជួញដូរម្តងៗ។
អ្វីដែលយើងគួរធ្វើគឺធ្វើហើយៗ ហើយបានធ្វើរតាមគំរោងដែលបានព្រាងទុកផងដែរតែពេលខ្លះលទ្ធផលមិនប្រាកដថាដូចអ្វីដែលយើងគឹតទាំងស្រុងទេ តែទេាះជាយ៉ាងណា យើងនៅមានថ្ងៃស្អែកដើម្បីធ្វើវាម្តងទៀតជាមួយចំនុចខ្លះដែលយើងកែលំអរ។

ខ្ញុំមិនជឿថាបើយើងតែងធ្វើរមិនឈប់ ហើយតែងកែរកំហុសឆ្គងរបស់យើងលទ្ធផលមិនប្រែប្រួលនេាះទេ។
សង្ឃឹមថាបងប្អូនបានរៀនអំពីអត្ថបទជាភាសារជាតិលើកទីមួយរបស់ខ្ញុំ ហើយជឿជាក់យ៉ាងមុតមាំក្នុងចិត្តថារាល់កំហុសឆ្គងចំពេាះអក្ខរាវិរុទ្ធនឹងមិនធ្វើអោយហ្មងសៅដល់មិត្តអ្នកអានទេ។
អគុណសម្រាប់មត្តិរបស់មិត្តអ្នកអាន។

