ជីវិតសាមញ្ញ
កុំខ្វល់ជាមួយទឹកហូរ សំខាន់ទប់ខ្លួនអ្នកអោយនឹង កុំខ្វល់ជាមួយអ្នកដ៍ទៃសំខាន់ដើរទៅមុខ ជីវិតសំម្បូរបែបមិនជាភាពអស្ចារ្យទេ តែជីវិតបែបសាមញ្ញៗតែពោលពេញដោយសុមង្គលទើបវាអស្ចារ្យ ។
ធ្វើល្អអោយគេចងចាំ ប្រសើរជាងសាងកម្មអោយគេឈឺឆាប់ ។ 
មិនថានៅទីណាកន្លែងណាជាមួយអ្នកណាត្រូវចាំថាការអត់ធ្មត់ត្រូវតែយកតាមខ្លួនជាប់ជានិច្ច មេឃមិនអួរអាប់រហូតទេជីវិតក៍មិនលំបាករហូតដែរ កុំរត់គេចពីបញ្ហា ដូចរត់គេចពីសាលាដែលបង្រៀនអ្នកពីបទពិសោធន៍ជីវិត ។

មួយថ្ងៃៗវ័យកាន់តែចាស់ប្រែប្រួលរហ័សមិនអាចឃាត់បានចិត្តឡើយ កុំលោភលន់ពេក រស់ចេះប្រមាណទ្រព្យធនប៉ុន្មានគ្មានតាមខ្លួនទេ ។
លុយមិនអាចទិញសុភមង្គលបានទេ ចុះហេតុអីពេលខ្លះមនុស្សមួយចំនួនបោះបង់សុភមង្គលទៅចាប់យកលុយ ។ 
កុំព្រោះតែទ្រព្យភ្លេចរឿងល្អលោភទាំងត្រេកអរ ភ្លេចបុណ្យបាប ចិត្តបុណ្យចិត្តធម៌ បែរជាន់ប្រមាណ ចុះពេលដែលស្លាប់យកអ្វីតាមបាន ។
ធ្វើបុណ្យនិងព្រះឈ្នះអស់ទុក្ខភ័យ ធ្វើបុណ្យនិងម៉ែពុកឈ្នះអស់សត្រូវ។

