បង្កើនគំនិត
លើកទឹកចិត្ត ជុំរុញការយល់ដឹង បង្កើនគំនិត លូតអោយខ្ពស់ផុតពីដីទើបអ្នកដ៍ទៃគេមិនដើរជាន់ ខិតខំប្រឹងប្រែងអោយបានគ្រប់គ្រាន់ ទើបជីវិតរស់មិនលំបាកវេទនា ។ពេលដែលអ្នករកឃើញថាខ្លួនអ្នកពូកែអ្វីអ្នកអាចរកផ្លូវទៅកាន់ភាពជោគជ័យឃើញហើយ ។

អ្នកអាចធ្វើអោយទូកអណ្តែត ក៍អាចធ្វើអោយទូកលិចបានដែរ មនុស្សដែលអ្នកទុកចិត្តបំផុត ពេលខ្លះក៍អាចបោកប្រាស់អ្នកដែរ ។មនុស្សឆ្លាត ធ្វើការចង់បានបទពិសោធន៍ រីឯមនុស្សឆោតធ្វើការចង់បានតែលុយ ។

ប្រាប់ថាល្ងង់ ដើម្បីរៀនវាប្រសើរជាង អួតថាចេះដើម្បីលាក់បាំងភាពល្ងង់ខ្លៅ រៀនហើយមិនរំលឹកស្មើនិងភ្លេច តាំងចិត្តហើយមិនធ្វើស្មើនិងបរាជ័យ ។ 
កុំសីតាមឃ្លាន កុំហ៊ានតាមចិត្ត ចាយលុយមិនចេះគិត ដាច់ឆ្នាំសល់តែបំណុល ដូចពាក្យថា រនាបបាក់យករនាបជួស បើចាយលុយជ្រុលហួស មិនអាចត្រឡប់មកវិញទេ ។

