អន់ចិត្ត
ពេលខ្លះអន់ចិត្តតែមិននិយាយ ពេលខ្លះហត់តែមិនដឹងប្រាប់អ្នកណា
ពេលខ្លះដួលតែនៅតែខំប្រឹងងើបដោយខ្លួនឯង ពេលខ្លះគេចំអកនៅតែធ្វើមិនដឹងហើយ ពេលខ្លះពិបាកចិត្តក៍នៅតែទ្រាំសើចទាំងបង្ខំ ។

ភាពលំបាកអាចធ្វើអោយយើងកាន់តែរីកចម្រើនទៅមុខ ទទួលបានភាពរីករាយទៅថ្ងៃមុខដែលយើងនឹកស្មានមិនដល់ ។

ការគិតប្រៀបដូចទឹក កាន់តែកូរកាន់តែល្អក់ កាន់តែខ្វល់កាន់តែទុក្ខ
កាន់តែស្ងប់កាន់តែថ្លា កាន់តែសៀមកាន់តែសុខ ។

គ្មានកន្លែងណាកក់ក្តៅជាងបានរស់នៅជុំក្រុមគ្រួសារនោះទេ ។

