ខ្មែរគង់វង្ស មិនសូន្យឡើយ អច្ឆរិយប្រទេស ដ៏អស្ចារ្យបំផុតលើលោក

S
![fhghjhdsdfg.jpg](https://serey.io/imageupload_data/fd31ee3e91dc9f2dd94289df8266d9eb4c2093ae) មានការកត់សំគាល់ជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ អំពីការសិក្សា និងរបកគំហើញថ្មីៗ ដែលបានទទួលស្គាល់ថាបុព្វបុរសសម័យមុនមានសមត្ថភាពមិននឹកស្មានដល់ ពិសេសសំណង់គ្រឹះស្ថាបត្យកម្មគ្មានគូប្រៀប ទាំងសូម្បីបច្ចេកវិទ្យាជំនាន់នេះ មិនមានអ្នកណាម្នាក់មានគំនិតសាងសង់ឲ្យបានស្នាដៃប្រហាក់ប្រហែលនឹងស្នាដៃបុព្វបុរសខ្មែរកាលពី សតវត្សទី១២នៅឡើយ ។ ទីក្រុងដ៏មហិមាមួយនេះកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកចូលទស្សនា រាប់រយលាននាក់ក្នុងមួយឆ្នាំៗ ដែលស្នាដៃនេះបានមានគំនិតផ្ដួចផ្ដើមឡើងដោយព្រះបាទសូរ្យវរ័្មនទី២ ។ ទ្រង់មានស្នាព្រះហស្ដច្រើនណាស់ចន្លោះការគ្រប់គ្រងរដ្ឋរបស់ព្រះអង្គ ( ១១១៣ ដល់ចូលទីវង្គត់ ១១៥០ )។ យោងតាមឯកសាប្រវត្តិសាស្ត្រអាណាចក្រខ្មែរព្រះអង្គស្ថាបនាប្រាសាទជាច្រើនដូចជា ៖ ប្រាសាទភ្នំជីសូរ, ប្រាសាទភ្នំសណ្ដក, ប្រាសាទព្រះវិហារ,ប្រាសាទបន្ទាយសំរ៉ែ, ប្រាសាទវត្ដភូ, ប្រាសាទធម្មនន្ន​ ។ល។ ពិសេសគឺសំណង់ប្រាសាទអង្គរវត្ត ដ៏ល្បីរន្ទឺមកទល់សព្វថ្ងៃនេះហើយ ។ ![j.jpg](https://serey.io/imageupload_data/65acbaee94d9cd502547e94e31f883d75c80823a) ![a.jpg](https://serey.io/imageupload_data/7dd428069eace005af883e0a523bb84904fadadb) ជាការកត់សម្គាល់នោះគឺ ចន្លោះពេលព្រះអង្គគ្រងរាជ ព្រះអង្គបានពង្រីកអាណាចក្រខ្មែរយ៉ាងធំមហិមា ដែលខាងជើងទៅទល់នឹងចិន ខាងកើតទៅទល់នឹងនគរចម្បា ខាងលិចទៅទល់នឹងភូមា ខាងត្បូងទៅទល់នឹងម៉ាឡេស៊ី ហើយសត្រូវមានការខ្លបខ្លាចអំពីកិត្តិនាមរបស់ព្រះអង្គផងដែរ ។ ![aaa.jpg](https://serey.io/imageupload_data/8a74907cfa087c9fea1f307b194c20b85a278502) ជាការកត់សំគាល់មួយ កូនខ្មែរហាក់មានការធ្វេសប្រហែស អំពីការសូន្យរូបសំណាក់ព្រះមហាក្សត្រអង្គនេះឲ្យបានប្រាកដឡើយ នេះតាមនាមខ្ញុំកូនខ្មែរម្នាក់ដែលមិនដែលបានប្រទះ ។ ![bdfxc.jpg](https://serey.io/imageupload_data/f23dcbe1d948d88002cdef01f3cc955bfa78259a) ![vvvcz.jpg](https://serey.io/imageupload_data/46eea30f99fc4c95f507bad7de006d61b712c240) ក្រោយចូលទីវង្គត់របស់ព្រះអង្គ ប្រទេសជាតិបានធ្លាក់ចូលភាពវឹកវរ ស្ទើរបីទស្សវត្សទំរាំមានក្សត្រមួយអង្គទៀតមកសង្គ្រោះ នោះគឺព្រះបាទជ័យវរ្ម័នទី៧ ជាបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទីពីរ និងត្រូវជាក្មួយរបស់ព្រះអង្គផងដែរនោះ ។ អំរែកដ៏ធ្ងន់នោះគឺព្រះអង្គត្រូវស្ដារប្រទេសជាតិពីការឈ្លានពានរបស់នគរចម្បា ដោយធ្វើការសិក្សាកម្លាំងសត្រូវផង ការកែនទ័ពផង, ព្រះអង្គបានចំណាយពេលសម្ងំស្ងៀមស្ងាត់រហូតរយៈពេល​ ១៧ឆ្នាំ(១១៦០-១១៧៧) និងច្បាំងទំរាំបានជ័យគឺ ៤ឆ្នាំបន្ថែមទៀត ១១៨១ ។ ជីវិតព្រះអង្គជាជីវិតតស៊ូដើម្បីប្រទេស ដែលស្ទើរតែហួសអស់ជីវិតសប្បាយនឹងគ្រួសារ ។ ព្រះអង្គចាប់ផ្ដើមពង្រីកប្រទេសជាតិ និងខិតខំបន្ដកសាងស្នាដៃពីព្រះរាជាអង្គមុន ដោយមិនរុញរា ។ ![1.jpg](https://serey.io/imageupload_data/cf62dfd345243331cdc5f938d43836cfd33e9dd2) ព្រះបាទជ័យវរ្ម័នទី៧ បានចូលទីវង្គត់នៅឆ្នាំ១២១៨ ។ រូបសំណាក់របស់ព្រះអង្គត្រូវបានកូនខ្មែរឆ្លាក់ទុកក្នុងសិលាចារិកដែល​ជាស្នាព្រហស្ដរបស់ព្រះអង្គ និងអំពីសំណាក់ប្រជាជនដែលគោរពស្រឡាញ់ទាំងទឹកចិត្ដ ជំនាញ និងចំណេះដឹង ក្នុងនាមវរក្សត្រដឹកនាំប្រទេសកម្ពុជរដ្ឋតែមួយគត់សម្រាប់មហានគរខ្មែរ ។ ![11.jpg](https://serey.io/imageupload_data/3f5897de76844136ed51c1ae22e02de45aeb754a) ដោយខ្លាចការបាត់បង់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃបានដាក់ ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃ ១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ កូនខ្មែរត្រូវតែយល់ដឹងអំពីមូលហេតុអ្វីបានជាសព្វថ្ងៃ ប្រាសាទ និងទីក្រុងព័ទ្ធជុំវិញប្រាសាទមានការគាំទ្រ និងស្រាវជ្រាវជាហូរហែ មិនឈប់ឈរសោះ? សព្វថ្ងៃពិភពលោកបានសិក្សាឃើញថា៖ អង្គរវត្ដជាសំណង់សាសនាធំជាងគេក្នុងលោក មានផ្ទៃសាងសង់រហូត 162,6ហិចតា ![v.jpg](https://serey.io/imageupload_data/a0dede8c85e3cf13ff3ea252c737d5e856774ec1) សំណង់បង្កើតដោយការច្នៃប្រឌិតខ្ពស់ មិនងាយបាក់ស្រុត អាចឈរបានរាប់សត្សវត្ស ដោយប្រ់ើបាតក្រាលដោយខ្សាច់ និងមានហ៊ំព័ទ្ធសំណង់ដោយស្រះទឹក ។ ![dfdsfsd.jpg](https://serey.io/imageupload_data/aa3ecaffc48b143847baddfa26fceb2ac817e4b6) ទីក្រុងប្រាសាទមានអាថ៌កំបាំងមិននឹកស្មានដល់ និងកំពុងសិក្សាស្វែងយល់បន្ដ អំពីទំនាក់ទំនង នឹងកញ្ចុំតារាមួយចំនួន ![fgdf.jpg](https://serey.io/imageupload_data/4c76420d580938a248b938c295cd8cd878e860e7) ![dfdsff.jpg](https://serey.io/imageupload_data/2716541a85558af88e96b5bf9f9b29d8534883c0) ![Draco.jpg](https://serey.io/imageupload_data/d7e7392d006c81037da0102597ffe23ebab80891) មានការរចនាយ៉ាងគួរឲ្យកត់សំគាល់មួយ គឺគ្រប់ចង្រឹងបង្អួចប្រាសាទអង្គរវត្ត ពេលចាំថ្ងៃចេញស្រមោលកំពូលទាំងប្រាំ នៃប្រាសាទអង្គរវត្ត ![vvkvjv.jpg](https://serey.io/imageupload_data/df4c6d5d44e8777fb9c4d406596d91a1a8343cf0) មានភាពទាក់ទាញភ្ញៀវទេសចរណ៍ពិសេសគឺ ពេលដែលកំពូលនៃប្រាសាទត្រូវបានព្រះអាទិត្យគោចរចំពីលើ គួរឲ្យស្ញប់ស្ញែង ![hkhfgfd.png](https://serey.io/imageupload_data/078fa8b62af6a961888bfdd250445409c38463fc) ![kjlkjlk.jpg](https://serey.io/imageupload_data/16b229ca91bd74cfa9643c59c0f0eb07602ae008) កូនខ្មែរជំនាន់ក្រោយៗ ត្រូវតែព្យាយាមស្វែងយល់ អំពីទីក្រុងដ៏ធំមហិមា តែមួយគត់លើពិភពផែនដីនេះ ដើម្បីជាគ្រឹះ និងជាជំនួយដល់អាត្មា សម្រាប់កែចេញជាស្នាដៃផ្ទាល់ខ្លួនណាមួយ ដល់ប្រទេសជាតិមិនឲ្យសាបសូន្យឡើយ ។ ត្រូវតែតាំងចិត្តយ៉ាងមុតមាំ និងចងចាំជានិច្ចថា ពូជខ្មែរជាពូជស្ថាបត្យកម្មគ្មានពីរលើលោក ៕ ![yy.jpg](https://serey.io/imageupload_data/f85d197c51c075ff4701d2a1c1ae1ff7c46b3128)

Comments

sathya
បងមានគំនិតល្អណាស់ ខ្ញុំសូមគាំទ្រនូវការជម្រុញនេះ ដើម្បីថែររក្សារ និងអភិវឌ្ឍន៍ ប្រទេសជាតិយើងឈានទៅរកលំដាប់មួយដែលពិភពលោកស្ញប់ស្ញែង ។ ប្រាសាទអង្គរមិនសាបសូន្យឡើយ ហើយជាការគោរពបំផុត ដែលរដ្ឋាភិបាលបានកំណត់ឆ្លាក់លើទង់ព្រលឹងនៃជាតិ ។
mih
postingan bagus. ulasannya cukup bagus dan fotonya sangat bagus