ការងាររបស់ខ្ញុំនៅប្រទេសកូរ៉េ

S
sarith
សួស្តីប្រិយមិត្តសេរីជាទីរាប់អានទាំងអស់គ្នា! ថ្ងែនេះខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាពីរោងចក្រផលិតចំណីអាហារ ដែលខ្ញុំកំពុងបំរេីការនៅទីនេះរាល់ថ្ងែ។ កូរ៉េខាងត្បូងបានវិវត្តន៍ខ្លួនក្លាយជាប្រទេសមហាសេដ្ឋកិច្ចទី៩លេីពិភពលោក ដោយផ្អែកលេីកត្តាទាំង៥ដែលខ្ញុំបានរៀបរាប់កាលពីអត្ថបទមុនរួចមកហេីយ។ ចុចទីនេះដេីម្បីអានhttps://serey.io/serey/@sarith71/5auwqu កូនប្រទេសតូច(ពាក់កណ្តាលស្រុកខ្មែរ)សម្បូរភ្នំ(ជាង៧៥%)ហ៊ុំព័ទ្ធដោយសមុទ្រសាគរ គ្មានព្រំដែនគោក(ជាប់កូរ៉េខាងជើង តែពោពេញដោយការអភិវឌ្ឍន៍) គ្មានធនធានធម្មជាតិហើយត្រូវចិញ្ចឹមមនុស្ស៥៤លាននាក់ទៀត!ហើយកូនប្រទេសមួយនេះ មានលទ្ធភាពទទួលពលករអន្តរជាតិជិត២លាននាក់ឲ្យមកធ្វើការរកស៉ី ផ្ញើប្រាក់ទៅស្រុក១ខែៗជិត២០០០ដុល្លាទៀត! ក្នុងនោះក៏មានប្រទេសកម្ពុជាយេីងដែរ ដែលបានមកបម្រេីការងារនៅក្នុងកូនប្រទេសតូចមួយនេះផងដែរ។ មកដល់ពេលនេះប្រជាជនកម្ពុជាយេីងប្រមាណ 3មុឺននាក់ហេីយដែលបានមកបម្រេីការនៅប្រទេសកូរ៉េ នេះបេីយោងតាម ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ លោក ឡុងឌីម៉ង់។ 🏭រោងចក្រចំណីអាហារ👇 រោងចក្រនេះមានពីផ្នែកផ្នែកសាច់គោនិងផ្នែកសាច់ជ្រូក។ តែក៏មានផ្នែកផ្សេងៗទៀតដែរដូចជា៖ហលដក,ហែម,សាច់ក្រក។ ល....៕ -យេីងដឹងហេីយថារោងចក្រផលិតចំណីអាហារគឺត្រូវតែស្អាត និងមានអនាម័យជានិច្ច ដូចជាកន្លែងនេះចឹងមេីលទៅគឺត្រូវតាមបែបស្តង់ដា ស្អាតនិងមានអនាម័យខ្លាំងណាស់។ ម៉ាសុីនតូចខាងមុខនេះគឺជាម៉ាសុីនកាត់សាច់ជ្រូកបីជាន់ដែលខ្ញុំកាន់រាល់ថ្ងែ ដោយកាត់ជាចំណិតតូចៗ ត្រឹមតែ៨០ក្រាម និង១០០ក្រាម តែប៉ុណ្ណោះ។ ហេីយមានពីនាក់ទៀតចាំចាប់ដាក់ម៉ាសុីនធ្វេីការវេចខ្ចប់។ មានវីឌីអូ👇 នេះគឺជាសាច់ជ្រូកបីជាន់ដែលដកចេញពីម៉ាសុីនប្រេស(ពុម្ភ)ដោយគេធ្វេីឲ្យមានលក្ខណៈបែបនេះងាយស្រួលក្នុងការកាត់វេចខ្ចប់។ ការវេចខ្ចប់មានលក្ខណៈបែបនេះ ដោយធ្វេីការវេចខ្ចប់យ៉ាងល្អបំផុត។ មកធ្វេីការនៅប្រទេសកូរ៉េ ការងារស្រួលទទួលបានប្រាក់ខែច្រេីន, ម៉ោងធ្វេីការតិច, មានច្បាប់ការងារល្អ, ថៅកែនិងពលករមានសិទ្ធស្មេីរគ្នា, មិនមានការកិបកេងម៉ោងការងារ, កន្លែងស្នាក់នៅថៅកែជាអ្នករ៉ាប់រង, ផ្ដល់ម្ហូបអាហាអោយ, មានសិទ្ធដេីរលេងតាមចិត្តក្នុងថ្ងែឈប់សម្រាក, ការដេីរហេីរមានភាពងាយស្រួលនិងមិនកកស្ទុះ, ចំណូលច្រេីនចំណាយតិច, ការហូបចុកបបូរ, អោយតម្លៃមនុស្សនិងគោរពគ្នាជានិច្ច, ធ្វេីការដល់ខែភ្លាមបេីកលុយឲ្យភ្លែត, ផលិផល ចំណីត្រីសាច់ បន្លែផ្លែឈេីស្រួលញាំមិនប៉េះពាល់ដល់សុខភាព, មានកន្លែងដេីរលេងនិងទេសភាពស្អាតៗច្រេីន, យេីងមានសិទ្ធស្វែងរកការងារផ្សេងដែលយេីងពេញចិត្ត។ នេះគឺជាអាគារដែលក្រុមហ៊ុនផ្ដល់ឲ្យស្នាក់នៅ(아파트)រូបថតពីអ្នកមិត្តរួមការងារ។ វីឌីអូ 👇👇👇👇👇👇👇👇👇កន្លែងការងារ https://youtu.be/8BA8S7B9D34 ពីខ្ញុំ@sarith71

Comments