កុំគិតថាអ្នកមកកូរ៉េសំណាងឲ្យសោះ(មិនមែនមកកេីបលុយទេ)

S
sarith71
រូបថតអនុស្សាវរីយប៉ុន្មានសន្លឹកនេះ​ ខ្ញុំបាទសូមផ្ញើជូនលោកឪពុកអ្នកម្តាយ១ចំនួន ប្រពន្ធកូន១ចំនួន បងប្អូន និងមិត្តភក្តិ១ចំនួន។ សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េគឺសំណាងអោយសោះ។ ការងារជាកម្មករគេគឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ។ មុននិងបានលុយផ្ញើទៅអោយអ្នកផ្ទះ ២០០ដុល្លា ១០០០ដុល្លា សម្រាប់ចាយនេះ គឺគេបានយកជីវិតទៅប្តូរវាមក។ មុននិងចាយឬក៏ចង់បានអ្វី១នោះសូមគិតដល់អ្នកដែលធ្វើការរកលុយផង។ ក្រៅអំពីការងារអ្នកដែលធ្វើការងារនៅកូរ៉េត្រូវប្រឈមនិងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ ( រដូវក្តៅ និងរដូវធ្លាក់ព្រិល ) ដែលជាមូលហេតុធ្វើអោយបាត់បង់ជីវិត។ បើតាមខ្ញុំដឹងរយៈពេល៤ឆ្នាំចុងក្រោយ មានពលករមិនក្រោម ២៥នាក់ទេដែលបាត់បង់ជីវិត។ មានពលករខ្លះបានស្លាប់បាត់បង់ជីវិតទាំងខ្លួនឯងមិនបានចាយលុយផង។ ចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅ ឪពុកម្តាយ ប្រពន្ធ បងប្អូនមួយចំនួន បើមិនបានផ្តល់ ការលើកទឹកចិត្ត កម្លាំងចិត្ត និងសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់អោយទៅគេទេ សូមកុំផ្តល់ទុក្ខសោក និងការឈឺចាប់អោយទៅគេបន្ថែមទៀតអី ព្រោះគេហត់ និងមានទុក្ខលំបាកច្រើនពេកណាស់ហើយ។ ចុងក្រោយនេះដែរ កូនក៏សូមអរគុណចំពោះលោកឪពុកអ្នកម្តាយដែលបានផ្តល់ជីវិតមួយនេះ។ ដោយសារតែលោកទាំងពីរទើបធ្វើអោយកូនមានថ្ងៃនេះ។មួយវិញទៀតក៏សូមអគុណដល់ បងប្អូូននិងមិត្តភក្តិទាំង អស់ ដែលតែងតែផ្តល់កម្លាំងចិត្ត ព្រមទាំងជួយលើកទឹកចិត្តខ្ញុំរហូតមក។

រដូវត្រជាក់⛄⛄⛄⛄

រដូវក្ដៅ🌞🌞🌞

ពីខ្ញុំ@sarith71​ ​ ពលករចំណាក់ស្រុកកំសត់

Comments

rinanfc
ត្រូវបង
bongsina
អ្នកបានមកទើបយល់
sathya
for money khmer so sad to work abroad