ថ្ងៃនេះបានមកតំបន់កសិកម្មជាយក្រុងរបស់ប្រទេសកូរ៉េឃើញថាពិសេសហើយល្អទាំងផ្លូវទាំងបរិស្ថាន តំបន់នេះគឺសំរាប់ធ្វើកសិកម្មនឹងជាតំបន់លំហែ តែមិនអាចធ្វើអាគារខ្ពស់រឺអភិវឌ្ឈន៍បានទេព្រោះជាទីតាំងវាលហើយក្បែរអាកាសយាន្តក្នុងប្រទេស តំបន់នេះរដ្ឋាភិបាលបានធ្វើប្រព័ន្ធប្រធារាសា្រស្តគ្រប់គ្រាន់សំរាប់ផ្អែកលើពលរដ្ឋធ្វើកសិកម្មទាំងស្រុង ហើយប្រព័ន្ធនេះបានធ្វើភ្ជាប់ទៅនឹងទន្លេមួយដែរមានសុវត្ថិភាពនឹងមានទឹកគ្រប់គ្រាន់ហើយអាចបើកបិទបានក្នុងពេលធ្វើកសិកម្ម ដោយហេតុនៅប្រទេសនេះមាន4រដូវទើបគេធ្វេីបែបនេះ បញ្ចាក់រដូវរងាមានព្រឹលគឺគេបិទប្រព័ន្ធមិនអោយចូលបានតែដល់ពេលផុតរដូវដែរជារដូវធ្វើ\nកសិកម្មគេនឹងបើក ហើយកសិកម្មតំបន់នេះផ្តោតទៅលើស្រូវ ហើយក្នុងមួយឆ្នាំប្រជាជនធ្វើបានមួយដង ក្នុងមួយដងជាទូទៅមានផ្ទៃដី 200평ដែលជាភាសាកូរ៉េអាចទទួលបាន 400លានវ៉ុនស្មើនឹង3500$ឡើងទៅ ហើយកសិករមួយគ្រួសារភាគច្រើនមានដីចាប់ពី 800 ទៅ1000평 ជាពិសេសតំបន់នេះរដ្ឋាភិបាលកូរ៉េបានលំអរយ៉ាងស្រស់ស្អាតអាចមកកំសាន្តរឺស្ទួចត្រីក្នុងថ្ងៃណាក៏បាន។


