មកស្រាតទៅស្រាត តើខ្លឹមសារយ៉ាងណា

S
sathya
អនិច្ចំ ទុក្ខំ អណត្ដា កើត ចាស់ ឈឺ ស្លាប់ សុទ្ធជាច្បាប់កំណត់ដោយធម្មជាតិ ដែលសត្វលោកទាំងអស់មិនអាចគេចផុត ឡើយ ។ ថ្ងៃនេះខ្ញុំមានទុក្ខព្រោះបាត់បង់សមាជិកក្នុងគ្រួសារ ថ្ងៃក្រោយអ្នករាល់គ្នា, នេះជាវាលវដ្ដសង្សារវិលទៅវិលមកដូចរង្វង់គោចររបស់ផែនដីជុំវិញព្រះអាទិត្យ ។ ទោះបែបណាក៏មិនប្រាកដថាផែនដី ឬព្រះអាទិត្យនឹងឋិតនៅទីនេះសម្រាប់អ្នកជាអមតៈនោះដែរ, តែអ្វីដែលអ្នកមើលឃើញនោះគឺ គុណតម្លៃដ៏អស្ចារ្យ របស់ពិភពទាំងពីរនេះដោយមិនអាចកាត់ថ្លៃបាន ។ តែក៏មិនបន្ទោសច្បាប់ធម្មជាតិផងដែរ ដែលបង្កើតសត្វលោកមក មានវិជ្ជមានចិត្ត និងអវិជ្ជមានចិត្ត។ ខ្ញុំសុំអនុញ្ញាតជម្រាបអំពីអត្ថន័យ នៃជីវិតសត្វលោកទាំងពីរ ដែលអ្នកទាំងឡាយ មិនបានយល់ច្បាស់ ឬយល់ហើយ តែអ្នកបែរមិនអាចយកឈ្នះសន្ដាននៃចិត្តអស្មិមានៈ មិនបាន ។ វិជ្ជមានចិត្ត ឬចិត្តនៃសន្ដានល្អៈ ជាប្រភេទសត្វលោកដែលមានចិត្តទន់ខ្សោយ ក្រខ្សត់ ចិត្តល្អប្រពៃ ។ ពួកគាត់ប្រឹងរស់ដោយសមាជីវោ មិនបៀតបៀនកេងប្រវ័ញ្ចញើសឈាម អ្នកដទៃ ។ ដោយសារការអត់ធ្មត់កំរិតខ្ពស់ ពួកគាត់ក៏តែងទទួលការជិះជាន់ កេងប្រវ័ញ្ច និន្ទាឈ្នានិះ មិនចេះចប់មិនចេះហើយ ពីអំណាចនៃសន្ដានអាក្រក់នៃសង្គមមួយ ។ ជាប្រភេទសត្វលោក ដែលមានប្រាជ្ញាឈ្លាសវៃផងដែរ បើមានការសិក្សាស្រាវជ្រាវ ស្វែងយល់ រករបកគំហើញ ដំណោះស្រាយ ដោយការតស៊ូអត់ធ្មត់ខ្ពស់គ្មានអ្វីប្រៀបផ្ទឹមបាន ។ មានការសាមគ្គីទាំងផ្លូវចិត្ត ផ្លូវកាយ យ៉ាងម៉ើងម៉ាត់ និងហ្មត់ចត់បំផុត ។ មានវិធីសាស្ត្រ និងផ្ដល់ផ្លូវដំណោះស្រាយជានិច្ចទុកឲ្យគូបដិបៈរបស់ខ្លួន តាមរយៈចំណេះដឹង កិច្ចចរចារ រកផ្លូវកណ្ដាល ដើម្បីធ្វើដំណើរទុកមុខទាំងអស់គ្នា ។ អវិជ្ជមានចិត្ត ឬចិត្តនៃសន្ដានអាក្រក់ៈ ជាប្រភេទសត្វលោកល្ងង់ឆោត គិតខ្លី មានៈ ខ្ជះខ្ជាយ ប្រាជ្ញាគ្រប់គ្រងដោយអំណាច ដោយឥទ្ធិពល/ អ្នកដទៃជាសម្រាម ជាចំណី ជាឈ្នាន់ ជាចំណាប់ខ្មាំង ជាសត្រូវសួពូជ ។ល។ ជារួមទៅ ពូជពង្សអញជាពូជស្ដេចលើសត្វទាំងពួង ។ ![1.jpg](https://serey.io/imageupload_data/12d61ef8d616f9c77044d54be4c6283ad4f33e96) ជាឧទាហរណ៍ដែនដីសុវណ្ណភូមិខ្មែរយើង រងការជិះជាន់រើបំរាស់ ពីមួយរបបទៅមួយរបប តាមប្រវត្តិសាស្ត្រគឺ ក្រោយពីការសុគតរបស់ព្រះបាទ ជ័យវរ្ម័នទី ៧ មក រហូតមកទល់សម័យទំនើបបច្ចុប្បន្ន ។ រូបតំណាងខាងលើនេះ មានអត្ថន័យជ្រៅណាស់ បើអ្នកស៊ីជម្រៅអំពីវា ។ រូបនេះឈរចំកណ្ដាលប្រទេសកម្ពុជរដ្ឋនៃយើង ។ ទ្រឹស្ដីមួយរបស់សម្ដេចព្រះសង្ឃរាជជួនណាតៈ ទីណាមានការជិះជាន់ ទីនោះមិនយូរនឹងមានការរើបំរាស ។ ពិតណាស់ មនុស្សម្នាក់ៗសុទ្ធតែមានសតិសម្បជ្ជញ្ញៈ មិនចូលចិត្តការជិះជាន់ កាប់សំលាប់ ឈ្នានិះ កេងប្រវ័ញ្ច ដែលភាសាសម័យថ្មីហៅថា អាណានិគមកុម្មុយនីស និយម ។ ខ្លួនមិនខ្វល់ ពីកង្វល់អ្នកដទៃ, អញអស្ចារ្យ អ្នកណាហ៊ានអើតក ដាច់ក, ហ៊ានលូកដៃដាច់ដៃ ។ល។ នេះហើយជាចិត្តមានៈ ជាប្រភេទទមិឡ ដែលភពផែនដីយើងដល់សម័យនេះហើយមិនគួរមានទៀតឡើយប្រភេទ សត្វលោកបែបនេះ ។ តាមផ្លូវធម៌ដែលព្រះសម្មាសម្ពុទ្ធ មានញាណដឹងមុនទាំងអស់ ដែលធម៌ទាំង ៨៤,០០០ ធម្មខន្ដ គឺសុទ្ធតែដើម្បីអប់់រំចិត្តសត្វលោកដែលដើរលើផ្លូវអសតិទាំងនេះឯង ។ ព្រះសង្ឃ ដែលជាសាវៈ ផ្សព្វផ្សាយការអប់រំផ្លូវចិត្ត ក៏តែងមានបំណកស្រាយ អំពី អត្ថន័យ នៃឃ្លា " ទៅស្រាតមកស្រាត " នេះដែរ ។ យ៉ាងណាមិញ, ជាគំនិតរបស់ខ្ញុំ យើងទាំងអស់គ្នា រស់ក្នុងសម័យថ្មីហើយ ។ វិជ្ជាអាចស្វែងយល់បានយ៉ាងងាយ គ្មានអ្វីជាអាថ៌កំបាំង គ្មានអ្វីដែលអ្នកអាចលាក់បាំង ។ បច្ចេកវិទ្យាទំនើប គឺជាភ្នែកទិព្វ ត្រចៀកទិព្វ ដែលអាចឲ្យអ្នកមើលឃើញគ្រប់យ៉ាង គ្រប៉ទីកន្លែង ដឹងឯលឺរឿងគ្រប់យ៉ាង គ្រប់ទីកន្លែង ។ អ្វីដែលយើងរាល់គ្នាត្រូវធ្វើគឺ ការសាងកេរ្ដិ៍ឈ្មោះ កិត្តិយស ស្នាដៃស្ថាបនាល្អៗ ដែលអ្នកនឹងក្លាយជានិមិត្តរូបនៃមនុស្សជាតិ មិនសាបសូន្យឡើយ ។ ទាំងនេះនឹងបន្ដដល់កូនចៅជំនាន់ក្រោយរបស់អ្នកផងដែរ ដែលពួកគាត់មានអ្នក និងដើរតាមគំរូដ៏ល្អមួយនេះ ។ គ្មានអ្វីដែលអាចយកទៅជាមួយអ្នកបានឡើយ កុំគួរឡើយបណ្ដោយឲ្យកូនចៅទៅតាមខ្លួន ដែលបណ្ដាលឲ្យពូជពង្សរលាយសូន្យពីភពផែនលោកានៃយើង ៕ ខ្ញុំសុំណែនាំឈ្មោះបុគ្គលកំពូលមួយរូប៖ ខ្មែរៈ ព្រះបាទជ័យវរ្ម័នទី ៧ ធ្វើដំណើរតាមគន្លងសុរយ្យវរ្ម័នទី២ អាណាចក្រខ្មែរមានភាពល្បីល្បាញ នឹងទទួលស្គាល់ស្នាមព្រះហស្ថពូជពង្សព្រះអង្គ នូវទីក្រុងដ៏ធំអស្ចារ្យ ពោពេញដោយសំណង់ប្រាសាទរាប់ពាន់ / មានប្រព័ន្ធស្រោចស្របជឿនលឿន អាចឲ្យប្រជាជនសម័យនោះរស់នៅដោយសុខសប្បាយ ។ ឯសំណង់ក្រុង សាងសង់ជាលក្ខណៈដូចកញ្ចក់ឆ្លុះទៅនឹងគោចរ នៃចង្កោមតារា ដែលសព្វថ្ងៃ មានការស្រាវជ្រាវ ពីអ្នកឯកទេសលើពីភពលោកមកជាតឹកតាង ថាជាសំណង់ដ៏មហិមា និងអស្ចារ្យគ្មានពីលើលោក ។ ( សូមអភ័យទោស ដោយមិនបានផ្ដល់រូបភាពរបស់ព្រះអង្គ ដោយសារការកំណែអត្ថបទមិនអនុញ្ញាតឲ្យខ្ញុំបញ្ចូលរូប) កូនខ្មែរ មានគំនិតណាស់ តែមិនមានការផ្សព្វផ្សាយច្រើន អំពីស្នាដៃពួកគាត់, មិនមានការលើកស្ទួយស្នាដៃថ្មីៗដែលពួកគាត់រកឃើញ ។ល។ ទាំងនេះហើយដែលខ្មែរយើងនឹងឈានទៅរកការរលាយបាត់បង់ដោយសារឥទ្ធិពលនៃការដឹកនាំ នេះឯង៕

Comments

wondercury
ចំពោះកំនែរូបភាពមិនអាចអោយបងបញ្ចូលរូប តែបងអាចប្រើ www.tinypic.com ដើម្បីជួយបងបានណា 😉