ក្រឡាអុកអាជីវកម្ម

S
sathya
មនុស្សម្នាក់ៗមានចក្ខុវិស័យខុសគ្នា មានទស្សនៈខុសគ្នា មានជំនឿខុសគ្នា ។​ តែអ្វីដែលដូចគ្នានោះគឺ វិធីដើម្បីធ្វើឲ្យខ្លួន និងគ្រួសារមានសុភមង្គល ក្នុងសង្គមល្អមួយ ។ ក្នុងសង្គមមនុស្សដូចដែលយើងបាន ឃើញមានអ្នកខ្លះគិតរកត្រឹមមួយក្រពះ មួយក្រុមគ្រួសារ មិនចង់បានលើសពីកំលាំងញើសឈាម ។ មានអ្នកខ្លះត្រូវការតម្រូវការខ្ពស់ ទៅតាមអំណាច, ទៅតាមឧត្ដមគតិចំណេះយល់ដឹងដែលខ្លួនមាន ។ល។ ដែលខ្ញុំអាចវិភាគឃើញយ៉ាងដូច្នេះថា ការងារជារួមរបស់មនុស្សបីដូចជាចរន្ដទឹកហូរគ្មានទីបញ្ចប់ ពិសេសគឺការងារស្វែងរកប្រាក់ចំណូលកំរិតខ្ពស់ ដែលធ្វើដំណើរបីដូចកូនអុកដែលអ្នកគិតយ៉ាងណាដើម្បីឲ្យទទួលបានជោគជ័យ នោះឯង។ ហេតុអីខ្ញុំហ៊ានសន្មត់ដូច្នេះ? ខ្ញុំសុំលើកយក របរអាជីវកម្មកំរិតខ្ពស់មួយ ពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា៖ ការប្រជែងស្វែងរកការគាំទ្រពីអតិថិជន ក្នុងការប្រើប្រាស់ទូរស័ព្ទដៃៈ ចង់ប្រជែងគូប្រជែងដែលមានឥទ្ធិពលខ្ពស់ជាង, ក្រុមការងារខិតខំស្វែងរកអ្វីថ្មី ដែលដៃគូមិនទាន់អាចធ្វើបាន, កែលម្អគំនិតគូប្រជែង តែដាក់តម្លៃធូរថ្លៃជាង, ស្វែងរកការគាំទ្រតាមរយៈការធ្វើមូលនិធិ, ជំនួយសង្គមនានា, ឧបត្ថម្ភផ្សេង ដោយមានការណែនាំ ដឹងលឺ ពីឥទ្ធពលផលិតផលរបស់ខ្លួនលើទីផ្សារបច្ចុប្បន្ន និងអនាគត ។ ដំណើរការផ្សព្វផ្សាយផ្សេងៗទៀតដូចជាៈ ប្រព័ន្ធអ៊ិនធឺនែត, បណ្ដាញទូរទ័ស្ទល្បីៗ, ផ្ទាំងផ្សព្វផ្សាយសាធារណៈ, ផ្ទាំងផ្សព្វផ្សាយតាមមូលដ្ឋាន និងការផ្សព្វផ្សាយជាពិសេសបំផុត ហើយមានអានុភាពខ្លាំងនោះគឺ វិធីសាស្ត្រខ្ចីដៃសត្រូវ យកប្រៀបលើសត្រូវ ដែលវិធីសាស្ត្រនេះ យើងអាចឃើញនឹងភ្នែកថាប្រទេសចិនកំពុងតែប្រើវា ។ល។ ![mk.jpg](https://serey.io/imageupload_data/639da87fe0f372967201415e3c5788bc812fd818) ចងចាំថាវិធីសាស្ត្រពិសេសមួយនេះ រស់មិនបានយូរទេ ដែលវិធីសាស្ត្រមួយនេះបើមិនដកខ្លួនឲ្យទាន់ពេលវេលាទេ ប្រទេសមួយនេះអាចនឹងជួបវិបត្តដ៏ធ្ងន់ធ្ងរដោយមិនអាចងើបមុខបានវិញឡើយ ។ យ៉ាងណាមិញ, វាត្រូវតែមានក្នុងចិត្តបុគ្គលដែលទើបបង្កើតអាជីវកម្មដំបូង ដើម្បីងាយក្នុងការត្រួសត្រាយផ្លូវ ដែលអាចឲ្យខ្លួនដើរបានពេលដ៏ខាងមុខ។ ត្រូវដឹងថា មានសត្រូវច្រើនណាស់ នៅលើដំណើរផ្លូវអាជីវកម្មមួយ ដើម្បីទទួលបានជោគជ័យ៖ តាំងចិត្ត និងអារម្មណ៍រឹងមាំ តាមសមត្ថភាពមួយកំណត់ទុកជាមុន ដោយភាពអត់ធ្មត់ដើម្បីឆ្មក់រកផ្លូវចូល ។ អ្នកត្រូវកំណត់គោលដៅរបស់អ្នកឲ្យបានច្បាស់។ ចេះប្រើប្រាស់ និងទទួលផលត្រឡប់ លើធនធានមនុស្ស និងធនធានដើម ឲ្យមានប្រសិទ្ធភាពខ្ពស់ អាស្រ័យលើច្បាប់រដ្ឋបាល ច្បាប់គ្រប់គ្រងធនធាន តាមតំបន់។ ដឹងច្បាស់ពីសមាសភាព គូប្រជែង។ គ្រប់គ្រង និងចេះទាញយកឱកាស ( សំខាន់ខ្លាំងណាស់ ពិសេសគឺពេលវេលា, អ្នកត្រូវតែឈានយ៉ាងលឿនតាមដែលឱកាសអំណោយផល ) មិនរារែក ។ ជាធម្មតាទេ អាជីវកម្មមួយពេលកំពុងដំណើរការទើបអ្នកមើលឃើញ ចំនុច ខ្សោយ ចំនុចខ្លាំងរបស់អ្នក ។ វិភាគ ប្រមើមើល ឬតាមដាន និងវាយតម្លៃជាប្រចាំ រួចកំណត់ ចំនុចខ្សោយរបស់អ្នក ចំនុចខ្សោយរបស់សត្រូវ ។ រៀបចំផែនការកែតម្រូវទៅតាម ទឹកចិត្តអតិថិជន ទៅតាមតំបន់ ទៅតាមភូមិសាស្ត្រ ទៅតាមច្បាប់ភូមិបាលនៃរដ្ឋនីមួយៗ ។ល។ មានក្រុមត្រួតពិនិត្យឯករាជ្យ លើសមាសភាពការងារ លើតម្លៃធនធាន ពិតប្រាកដមួយ ដែលអ្នកកំពុងប្រើប្រាស់ ចៀសវាងភាពខ្ជះខ្ជាយ ពេលវេលា ថវិកា ធនធាន, ធ្វើដំណើរខុសគោចរណ័ ។ល។ កិច្ចប្រជុំរាល់សប្ដាហ៍ជាមួយក្រុមសមាជិកសកម្ម ដើម្បីផ្ដល់ សមិទ្ធផល ការកែតម្រូវ ការរកវិធីសាស្ត្រផ្សេងៗសំដៅគោលដៅ គោលគំនិតជារួម ដើម្បីអនុវត្តដំណោះស្រាយបន្ដ ។ ជារួមពេលអ្នករកចំនុចខ្សោយខ្លួនអ្នក រកចំនុចខ្សោយគូប្រជែង ឃើញហើយ នោះហើយគឺឱកាស វាយលុកយកទីផ្សារមួយដែលអ្នកអាចឈរជើងរយៈពេលយូរ ជាមិនខាន, ភាពអត់ធ្មត់ គឺផ្ដល់ដល់អ្នកនៅពេលនេះឯង ៕ ![njkhk.jpg](https://serey.io/imageupload_data/63d85ae864aeee8db8c16bb7ba0d3cab4d701cf6) សូមអរគុណ serey ដែលបានអនុញ្ញាតឲ្យខ្ញុំបញ្ចេញមតិ យ៉ាងទូលំទូលាយ..

Comments

wondercury
អរគុណបងនូវគំនិតល្អជាជំនួយដល់ខ្ញុំ។