កើតដុំពកលើស្បែកបែបនេះកុំភ័យ មិនមែនជារោគសញ្ញាមហារីកទេ អាចព្យាបាលងាយៗ

S
sathya
ប្រសិនបើអ្នកកត់សម្គាល់ឃើញដុំពកនៅលើស្បែករបស់អ្នក វាអាចជាដុំពកឈ្មោះ Lipoma។ ដុំពក Lipoma គឺជាដុំពកជាលិកាខ្លាញ់ មានទៅទីតាំងរវាងស្បែក និងសាច់ដុំរបស់អ្នក។ ដុំពកនោះ គឺទន់ៗ ហើយវាមិនបង្កឱ្យឈឺចាប់ គ្មានគ្រោះថ្នាក់ ឬក៏មិនមែនជាមហារីកដែរ។ ដុំពក Lipoma គឺមានរាងតូចប្រហែល១ ទៅ ៣ សង់ទីម៉ែត្រ។ ដុំពកនេះអាចដុះនៅគ្រប់កន្លែងលើរាងកាយរបស់អ្នក ប៉ុន្ដែពួកវាភាគច្រើនដុះនៅលើខ្នង ស្មា ដៃ ក្លៀក គូទ និងភ្លៅ។ ហើយពេលខ្លះដុំពកនេះអាចវិវឌ្ឍនៅក្នុងសាច់ដុំ សរីរាង្គ ឬកប់ជ្រៅក្នុងភ្លៅ ស្មា ឬកូនភ្នែកគោក៏មាន។ ![1a.jpg](https://serey.io/imageupload_data/d89a431d3cef97785a387611e689eaac64b89dc2) មូលហេតុដែលដុំពកនេះដុះឡើង នៅមិនទាន់អ្នកបកស្រាយចេញ។ យ៉ាងណាមិញ អ្នកជំនាញជឿថាវាអាចបណ្ដាលមកពីការរបួសរាងកាយ។ ហើយគេក៏រកឃើញថា វាដុះពេញមួយគ្រួសារ ដូច្នេះហ្សេនដើរតួសំខាន់នៅក្នុងរឿងនេះដែរ។ យ៉ាងណាមិញ គេក៏មានវិធីសាស្ដ្រក្នុងការបំបាត់ដុំពកនោះកុំឱ្យមានដែរ តាមរយៈវិធីសាស្ដ្រខាងក្រោមនេះ។ ១. ទឹកខ្មេះប៉ោម ៖ លាយទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកមួយកែវ រួចពិសា ២ ដងក្នុងមួយថ្ងៃ រហូតដល់ដុំពកបាត់។ ២. រមៀត ៖ លាយរមៀតមួយស្លាបព្រាបាយជាមួយនឹងទឹកដោះគោក្ដៅៗមួយកែវ ពិសា ២ ដងក្នុងមួយថ្ងៃ។ ៣. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ដែលវាអាចបង្កដុំពកកាន់តែធំ។ ចំណាំ ៖ វិធីសាស្ដ្រលេខ ១ និង លេខ ២ អាចជ្រើសរើសបានតែមួយទេ៕

Comments