បំណកស្រាយចំពោះការមូលហេតុនាំឲ្យមាន copy articles?

S
sathya
ពួកគាត់ភាគច្រើនមិនចង់ចំណាយពេល ឬខ្ជិល ឬរវល់កិច្ចការសង្គម ហើយដើម្បីកុំឲ្យធ្លាក់ vote power របស់ខ្លួន មានតែ copy ហើយនឹងផ្ដល់ពីប្រភពនៃអត្ថបទ ។ ចំពោះខ្ញុំវិញគឺមិនដូចការរៀបរាប់ខាងលើនេះទេ តែអ្វីដែលនាំឲ្យខ្ញុំឈានទៅរកផ្លូវអវិជ្ជមានបែបនេះ ក៏ដោយសារមួយរយៈក្នុងខែធ្នូនេះ ចំនួននៃកាក់ voteរបស់ខ្ញុំតែងតែធ្លាក់ចុះជាគំហ៊ុក នៅពេលកាក់ស្ទើរឈានចូល wallet. មិនដឹងថានេះជា error ឬជាបំណង ឬគោលការណ៍អ្វីចេញពី serey ។ ( សូមឆ្លើយ) រូបខាងក្រោមនេះបាត់ SRY ពីការ VOTE មិនតិចទេ ជាឧទាហរណ៍៖ ១/ ធ្លាក់ពី ជាង ៦០០ មកនៅត្រឹម ២០០ ២/ ធ្លាក់ពី ជាង ២០០ ឬ ៣០០ មកនៅត្រឹម ៧០ ![lost vote powers.JPG](https://serey.io/imageupload_data/8e1b0cb3614c3b074b86ee10f5a5786e14cc89ea) មានសំណួរខ្លះទៀតដែលខ្ញុំចង់សូម SEREY បកស្រាយ៖ ១/ ពិន្ទុនៃការ vote រាល់អត្ថបទតែងតែថយនៅថ្ងៃទី ៥, ៦,៧ ក្រោយ Post តើមូលហេតុអ្វី? ២/ រាល់ពេលកាត់បញ្ចូលពីកាក់ដែលទទួលបានពី votes ទៅ wallet មិនមានសមតុល្យ។ មូលហេតុអ្វី? ៣/ តើការ vote ដោយខ្លួនឯងលើអត្ថបទលើអត្ថបទរបស់ខ្លួន ជាផលប៉ះពាល់ ឬយ៉ាងណា? ![own vote.JPG](https://serey.io/imageupload_data/42c899452ec539e067a977b5caccb75a892765d1) ឯសំណួរទី ៤ទាក់ទងនឹងការវិនិយោគលើទីផ្សារជួញដូរ ខ្ញុំមិនទាន់ចេះទិញ កាក់សេរីទេ ហើយបំណងចង់ចូលរួមវិនិយោគណាស់ ។ សូម SEREY បកស្រាយលំអិត ធ្វើយ៉ាងណាទើបអាចទិញ កាក់សេរីយកទៅជួញដូរបាន។ សូមអរគុណទុកជាមុន រាល់បំណកស្រាយ ៕

Comments

wondercury
ចំពោះសំនួរទី ១ ខ្ញុំបានតបទៅនឹងcomment បងរួចហើយ @wondercury post. 2. តើបងចង់បានន័យថាពិន្ទុនៅលើអត្ថបទបង បងឃើញ 125.18 តែពេលចូលក្នុង wallet បងឃើញ បានតែ 100.17? បើដូច្នេះខ្ញុំសូមជំរាបបងថា 125.18ជាពិន្ទុសរុបរវាង បង(Author)និងអ្នកដែលចូលមកvoteអត្ថបទរបស់បង(Currator)។ ដូចគ្នាបើបងទៅvoteរឺ comment នៅក្នុងអត្ថបទរបស់មិត្តផ្សេង បងក៏ទទួលបាន រង្វាន់curratorនេះដែរ។ 3. ចំពោះការvoteលើអត្ថបទផ្ទាល់ខ្លួនវាមានផលប៉ពាល់ដូចជា៖ ប្រសិនបើបងមាន100% សំរាប់vote អត្ថបទដំបូងរបស់បងនឹងទទួលបាន 100SRY តែ បើសិនបងផុសហើយvote100% សំរាប់ខ្លួនបងលើកទី2 បងនឹងទទួលបានតែ 98SRY ហើយកាន់តែថយនៅផុសបន្តបន្ទាប់។ ដោយឡែក ចំពោះការvoteរបស់ខ្លួនទៅលើអត្ថបទដែលចំលង ក្រុមការងារសេរីមានសិទ្ធក្នុងការdownvote ទោះបងមានថាមពលច្រើនពីការសរសេរអត្ថបទមិនចំលងពីមុនក៏ដោយ គឺបានត្រឹមតែ10ទៅ 20SRY។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងយល់ពីហេតុផលដែលសេរីធ្វើបែបនេះ។ 4. ចំពោះសំនួរនេះ វិធីងាយៗ បងអាចចចារជាមួយអ្នកប្រើប្រាស់នៅក្នុងសេរី តើពួកគាត់ត្រូវការលក់ទេ ដោយតំលៃទីផ្សារ បច្ចុប្បន្នគឺ 1 SRY=$0.02 បើគាត់ព្រមគាត់នឹង powerdown Serey Powerរបស់គាត់ទៅជា Serey ដើម្បីផ្ទេរទៅ កាបូបលុយរបស់បងwallet. ចំនែកមួយទៀត គឺកម្មវិធី SereyDex ដែល អាច linkជាមួយគណនី របស់បង ទៅធ្វើការជួញដូរបាន ប៉ុន្តែសេរីមិនទាន់ដាក់អោយប្រើប្រាស់កម្មវិធីនេះជាសាធារណៈនៅលើទីផ្សារនៅឡើយ។ អរគុណ បើមានចំងល់បងអាចបន្តសួរមកក្រុមការងារបាន។