មនុស្សតែងតែ ផ្លាស់ប្តូរ
កើតមកជាមនុស្សស្រីត្រូវចាំ៖
មិនត្រូវបោះបង់ខ្លួនអ្នកព្រោះតែមនុស្សប្រុសឡើយបើទោះបីជាគេធ្វើល្អឬល្អយ៉ាងណាក៏ដោយ។ ព្រោះបើសូម្បីតែអ្នកខ្លួនអ្នកក៏បោះបង់ខ្លួនឯងចោលហើយនោះ ច្បាស់គង់នឹងមានថ្ងៃដែលគេបោះបង់អ្នកដូចគ្នា។
សូមកុំយល់ថាភាពស្អាត ល្អ ឆ្លាតរបស់អ្នកអាចចងចិត្តគេជាប់ឲ្យសោះ!
មនុស្សប្រុសចូលចិត្ត និងត្រូវការអ្វីដែលថ្មី។
ដូច្នេះប្រសិនបើអ្នកបោះបង់ខ្លួនឯងដើម្បីគេ នោះពាក់កណ្តាលជីវិតក្រោយរបស់អ្នកច្បាស់ជាត្រូវពឹងដង្ហើមគេដកដើម្បីរស់រាន ហើយក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនឹងពោរពេញទៅដោយក្តីទុក្ខព្រួយបារម្ភខ្លាចបាត់បង់ឆ្នាំងបាយមួយនេះ។ ផ្ទុយទៅវិញប្រសិនបើអ្នករឹងមាំគ្រប់គ្រាន់ដោយមិនបោះបង់ខ្លួនដើម្បីតែមនុស្សប្រុសម្នាក់នោះ នៅពាក់កណ្តាលជីវិតក្រោយរបស់អ្នកនឹងមានខ្លួនអ្នកព្រមជាមួយនឹងមនុស្សប្រុសល្អម្នាក់។
ធ្វើជាមនុស្សស្រីម្នាក់ដែលពេញលេញ មានសមត្ថភាពគ្រប់គ្រាន់អាចចិញ្ចឹមខ្លួនឯងរស់បាន ទើបអាចសោយសុខពាក់កណ្តាលជីវិតក្រោយជាមួយនឹងភាពជោគជ័យទាំងការងារនិងស្នេហា។

