រអ៊ូជាទំលាប់របស់ជនបរាជ័យ

S
senghout
ការរអ៊ូច្រើនវាមិនបានជួយអ្វីមកដល់យើងនោះទេ តែវាបែរជាថែមបន្ទុកមកអោយយើងច្រើនទៅវិញ ។ មនុស្សរអ៊ូរភាគច្រើនជាមនុស្សដែលចូលចិត្តប្រើអារម្មណ៍ធ្វើអ្វីមួយ ដូច្នេះចូលមានចិត្តអំនត់អត់ធ្មត់ ប្រើវិចារណញ្ញាណ សុភវិនិច្ឆយ សិលធម៌ សច្ច:ធម៌ គុណធម៌ ចំនេះដឹង បញ្ញាក្នុងការរកដំណោះស្រាយ ចូលមានចិត្តក្លៀវក្លា សុទិដ្ឋិនិយម និងគិតពីភាពវិជ្ជមាន ដើម្បីផ្លាស់ប្តូរទំលាប់ ឥរិយាបទ ផ្នត់គំនិត បង្កើតទស្សន:វិស័យ ឆន្ទ: គោលដៅ ដើម្បីដឹកនាំជីវិតយើងអោយទទួលបានភាពជោគជ័យ ។ អ្វីដែលយើងត្រូវមានបន្ថែមលើសពីនេះទៀតគឺ ត្រូវចេះបន្ទាបខ្លួន ដឹងគុណ មានសេចក្តីអំណចំពោះភាពរីកចំរើនរបស់អ្នកដទៃ ចេះជួយអ្នកដទៃ ចេះចែករំលែកនូវអ្វីដែលយើងបានរៀន ។![FB_IMG_1533435212974.jpg](https://serey.io/imageupload_data/63b3b035cb81ef1f40295d99d202722ef0edc7a6)

Comments