ជីវិត និង សេចក្តីស្រឡាញ់

S
senghout
ស្នេហាពិតគ្មានហេតុផលទេ ! ស្នេហាជាការស្រឡាញ់គ្នារវាងមនុស្សពីរនាក់ ហើយវាកើតដោយក្ដីស្រឡាញ់ ក្ដីស្រឡាញ់មិនមែនជាហេតុផលទេ ព្រោះវាកើតចេញពីចិត្ដដ៏បរិសុទ្ធ ក្ដីស្រឡាញ់មិនមែនជាការស្រឡាញ់អ្វីៗដែលគេមានទេ ក្ដីស្រឡាញ់ជាការស្រឡាញ់គេជាខ្លួនគេ មិនមែនអ្វីៗជុំវិញខ្លួនគេឡើយ។ មានពេលខ្លះយើងមិនបានស្រឡាញ់គេដោយបេះដូងឬដោយស្នេហាពិតទេ តែយើងបែជាទៅស្រឡាញ់គេដោយសារមុខមាត់រាងកាយ ឬអ្វីៗដែលគេមានទៅវិញ។ យើងអាចដឹងត្រឹមថាយើងស្រមៃឃើញមុខគេធ្វើឲ្យយើងរីករាយនិងមានកម្លាំងចិត្ដ ហើយយើងក៏យល់ថាជាការស្រឡាញ់។ រូបរាងកាយ មុខមាត់ដ៏ស្រស់ស្អាត ចរិតមាយាទដ៏ថ្លៃថ្នូរ ជាមនុស្សរឹងមាំដែលអាចពឹងពាក់បាន ទាំងនេះសុទ្ធតែជាហេតុផលនៃក្ដីស្រឡាញ ហើយបើយើងបានស្រឡាញ់នរណាម្នាក់ យើងនឹងកាន់ដៃគេ រស់នៅជាមួយគេដោយសារហេតុផលទាំងនេះ ប៉ុន្ដែនៅលើលោកនេះអ្វីៗក៏ប្រែប្រួលដែរ ប្រសិនបើថ្ងៃណាមួយអ្វីៗដែលគេមាន ហើយវាជាហេតុផលដែលអ្នកត្រូវស្រឡាញ់គេនោះត្រូវប្រែប្រួល មុខមាត់ដ៏ស្អាតក្លាយជាចាស់ រាងកាយដ៏ល្អក្លាយជាទ្រុឌទ្រោម ឬប្រែប្រួលដោយសារប្រការណាមួយដែលធ្វើឲ្យគេបាត់បង់អ្វីៗទាំងនោះ តើយើងនៅស្រឡាញ់គេបន្ដទៀតទេ? បើយើងមិនអាចទទួលយករាងកាយមុខមាត់ដ៏អាក្រក់នោះតទៅទៀតទេ នោះគឺយើងនឹងដឹងច្បាស់ថាយើងស្រឡាញ់គេដោយសារហេតុផល ប៉ុន្ដែបើយើងនៅតែអាចទទួលយកបាន នោះគឺយើងបានស្រឡាញ់គេដោយគ្មានហេតុផលអ្វីទាំងអស់ ។ ក្ដីស្រឡាញ់មនុស្សម្នាក់ពិត យើងត្រូវតែហ៊ានទទួលយកគ្រប់យ៉ាងរបស់គេទាំងអស់ រួចធ្វើការកែតម្រូវឲ្យល្អប្រសើរនូវភាពខ្វះខាត ជាពិសេស ត្រូវចេះស្ដាប់គ្នាទៅវិញទៅមក។ យើងស្រឡាញ់មនុស្សម្នាក់ដែលស្រឡាញ់យើងជាយើង កុំស្រឡាញ់មនុស្សដែលស្រឡាញ់យើងដោយសារហេតុផល ព្រោះថ្ងៃក្រោយយើងមិនអាចមើលដឹងទេ ថាយើងនឹងមានរឿងអ្វីខ្លះកើតឡើង។ ស្នេហាមិនពិបាកបង្កើតទេ ពិបាកនោះគឺស្វែងរកមនុស្សល្អពិតៗ ដែលស្រឡាញ់យើងពិតៗ ដោយគ្មានហេតុផល ។ # Sun Veasna![FB_IMG_1532404846710.jpg](https://serey.io/imageupload_data/38242235afd4b6f4ab1ff3951a47f44429ce8157)

Comments