ហេតុអ្វីបានជាមនុស្ស ស្រីមិនចង់រៀបការ
👦បុរសកាន់តែច្រើនទៅៗរកដណ្តឹងប្រពន្ធមិនបាន
ពីព្រោះមនុស្សស្រី👧កាន់តែច្រើនទៅៗមិនចង់រៀបការ
👧មនុស្សស្រីនិយាយថា : ខ្ញុំចង់ចេញទៅជួបមិត្តភ័ក្រ្តម្តងម្កាល មិនចង់បាត់បង់សេរីភាពនៅលីវ។
ខ្ញុំសប្បាយចិត្តចង់ញ៉ាំអីគឺញ៉ាំហ្នឹង មិនចង់ក្លាយជាអ្នកដាំស្លយ៉ាងសមហេតុផលទេ។
ខ្ញុំចង់ចំណាយលុយលើការតុបតែងខ្លួនឲ្យខ្លួនឯងមើលទៅស្រស់ស្រាយសប្បាយចិត្ត មិនចង់ក្លាយជាយាយម៉ៅស្វិតសន្សំលិចកើតដើម្បីការខ្វះខាត់ក្នុងគ្រួសារ។
ខ្ញុំចង់ក្លាយជាសំណប់របស់អ្នកម៉ាក់ខ្ញុំជារៀងរហូត មិនចង់មួយថ្ងៃៗភ្នែកនៅហ្នឹងកញ្ជឹងក ព្រួយបារម្ភម៉ែក្មេករករឿងធ្វើបាបពេលណាក៏មិនដឹង។
ខ្ញុំចង់ក្លាយជាគូស្នេហ៍ផ្អែមល្ហែមជារៀងរហូត មិនចង់ខំប្រឹងធ្វើជាប្រពន្ធនឹមនួនល្អ ហើយនៅត្រូវក្លាយជាអ្នកម៉ែមួយទៀតរបស់ប្តីឡើយ។
👦មនុស្សប្រុសនិយាយថា : រៀបការរួច ដាច់ខាតត្រូវគិតគ្រួសារជាធំហើយ មិនអាចចេះតែនៅក្រៅផ្ទះរវល់នោះទេ។
រៀបការហើយ ដាច់ខាតត្រូវតែចូលចង្រ្កានដាំស្ល លាងដៃស្អាតធ្វើម្ហូប។
រៀបការរួច ដាច់ខាតត្រូវតែខិតខំតស៊ូដើម្បីអនាគតគ្រួសារយើង ចែករំឡែកការងារគ្នា។
រៀបការរួច ដាច់ខាតត្រូវតែចាត់ទុកអ្នកផ្ទះខ្ញុំជាអ្នកផ្ទះខ្លួនឯង។
រៀបការរួច ត្រូវតែចេះកត្តញូចំពោះឪពុកម្តាយក្មេក គាប់បំរើគាត់ឲ្យល្អ។
ដូច្នះមនុស្សស្រីពិតជាមិនយល់សោះ... តើខ្ញុំរៀបការជាមួយអ្នកដើម្បីអ្វីទៅ???
👧អ្នកនិយាយថាស្រលាញ់ខ្ញុំឲ្យច្រើនដូចដែលខ្ញុំស្រលាញ់អ្នកវិញ ប៉ុន្តែរៀបការហើយ ខ្ញុំបែជាកែប្រែទម្លាប់រស់នៅច្រើនច្រើនយ៉ាងនេះ គឺដើម្បីតែក្លាយខ្លួនមកជាប្រពន្ធរបស់អ្នក!!! ខ្ញុំបានត្រឹមតែមានអ្នកម្នាក់ជាមិត្ត ហើយត្រូវមកយកចិត្តទុកដាក់លើក្រពះរបស់អ្នកក្លាយមកជាអ្នកដាំបាយយ៉ាងសមហេតុផល អ្នកមានការងាររបស់អ្នក ក៏មិនប្រាកដថាអ្នកនឹងចិញ្ចឹមខ្ញុំ ក៏ព្រោះតែខ្ញុំក៏មានការងាររបស់ខ្ញុំ អ្នកដណ្តឹងខ្ញុំក្បែរខ្លួនអ្នកគឺថែមតែមនុស្សម្នាក់ទៀតប៉ុណ្ណោះ តែខ្ញុំរៀបការជាមួយអ្នកក្បែរខ្លួនខ្ញុំត្រូវថែមមួយគ្រួសារទៀត ពួកអ្នកអាចរស់នៅតាមទម្លាប់ចាស់ដដែលបាន តែខ្ញុំតម្រូវឲ្យបោះបង់ទម្លាប់ចាស់ដែលខ្ញុំធ្លាប់រស់នៅចោលទៅវិញ។
👦មនុស្សប្រុសក៏តវ៉ា : តែខ្ញុំព្រោះតែការប្រពន្ធក៏ត្រូវពិបាកដែរ ខ្ញុំត្រូវមានឡាន មានផ្ទះ ហើយត្រូវត្រៀមលុយបណ្តាការនិងត្រូវមានចិញ្ចៀនពេជ្រ ខ្ញុំត្រូវខិតខំសន្សំសំចៃរិះត្បិតមួយជិវិត ហើយដើម្បីការប្រពន្ធខ្ញុំត្រូវ កាត់បន្ថយលុយក្នុងAccount ខ្ញុំមួយចំនួនទៀត ហើយក្លាយជាប្រពន្ធហើយតាមពិតគឺត្រូវតែអ៊ីចឹងហើយ ទទួលស្គាល់វាសនា តាមប្តីបំរើប្តីអប់រំកូនអ៊ីចឹងហើយ.....
ក៏ព្រោះតែម្នាក់ៗសុទ្ធតែពិបាក ដូច្នេះទើបមាននារីជាច្រើនមិនចង់ការ ទោះប្តីជាបុរសមានអ្នកជួយរក្សាប្រាក់បញ្ញើបានក៏មិនត្រូវឲ្យមនុស្សស្រីយល់ថា នាងគឺដូចម៉ែដោះដែលអ្នកជួលមកធ្វើការឲ្យនោះទេ។
ដូច្នេះបុរសៗ មានថ្ងៃមួយបើអ្នកចង់សួរគេថាហេតុអ្វីបានជាមិនចង់យកប្តី អ្នកត្រូវជួយគិតនាងមើលថា តើនាងរៀបការជាមួយអ្នកមានអ្វីល្អខ្លះ???
ស្រីៗពីព្រោះតែរៀបការហើយត្រូវបោះបង់ឪពុកម្តាយខ្លួនឯងដើម្បីមើលថែឪពុកម្តាយក្មេក តែប្រុសៗមិនបាច់ទេ!
ស្រីៗពីព្រោះតែរៀបការហើយ ត្រូវខំពរពោះ9ខែ10ថ្ងៃដ៏សែនពិបាក ក៏ព្រោះតែបង្កើតកូនឲ្យអ្នកហើយដាក់ត្រកូលអ្នក ហើយត្រូវរងទុក្ខក្រោយសម្រាលកូនហើយសុខភាពទ្រុឌទ្រោម រាងកាយប្រែប្រួល អាចមានជំងឺបន្សល់ថ្ងៃក្រោយទៀត តែប្រុសៗគឺមិនបាច់ទេ!
ស្រីៗពីព្រោះតែរៀបការហើយ ត្រូវបោះបង់បុរសល្អតាមស្រលាញ់នាងហូរហែរមក ត្រូវកប់ភាពយុវវ័យដ៏ស្រស់ស្អាតនេះចោល តែប្រុសៗគឺមិនបាច់ទេ! យុវវ័យរបស់គេឥតព្រំដែន ហើយកាន់តែចាស់ កាន់តែមានលុយកាន់តែសំបូរអ្នកតាមតោងទាមដូចឈ្លើង។
ស្រីៗពីព្រោះតែរៀបការហើយ ត្រូវបោះបង់ត្រកូលរបស់ឪពុកម្តាយដាក់ឲ្យជាងម្ភៃឆ្នាំកែមកហៅ ប្រពន្ធលោកនេះ ប្រពន្ធលោកនោះ តែប្រុសៗអត់មានប្រែអ្វីបន្តិចសោះ។
ស្រីៗព្រោះតែរៀបការហើយ ត្រូវងើបទៅធ្វើការពីព្រឹក មកពីធ្វើការវិញត្រូវ ដាំបាយធ្វើការងារផ្ទះ មើលកូន មានសម្ពាធការងារផងសម្ពាធគ្រួសារផង តែប្រុសៗអត់សូវមានអ្វីប្រែប្រួលទេ បែរជាបានអ្នកជួយរកលុយម្នាក់និងឈ្នួលបំរើដែលមិនចាំបាច់ឲ្យប្រាក់ខែម្នាក់ទៀតទៅវិញ។
ស្រីៗព្រោះតែរៀបការហើយ ត្រូវតែសម្របខ្លួនចូលក្នុងគ្រួសារមួយផ្សេងទៀត ហើយត្រូវប្រឈមមុខនិងពាក្យរិះគុណតេះដៀលរបស់បងប្អូនសាច់ញាតិខាងប្តី។ នៅពេលដែលនាងសាកល្បងសុំការការពារពីប្តី មិនត្រឹមតែមិនបានជួយនាងទេ បែរមកជាន់នាងថែមឬប្រើភាសាមិនសមរម្យដាក់នាងទៀត មនុស្សស្រីម្នាក់នោះបានត្រឹមតែរស់នៅក្នុងភាពឯការគ្មានទីពឹង។
មនុស្សប្រុសអើយ ប្រសិនបើនៅក្បែរខ្លួនអ្នកមាននារីល្ងង់ខ្លៅដូចនេះ ចូរធ្វើជាមនុស្សប្រុសល្ងង់របស់នាងហើយតាមថែរក្សានាងផង កុំភ្លេចថា នាងមិនមែនកើតមកដើម្បីមើលថែអ្នកផ្ទះរបស់អ្នកទាំងតូចទាំងធំទេ តែព្រោះតែនាងស្រលាញ់អ្នក ..... ពេលនាងរងទុក្ខ ព្យាយាមស្តាប់នាង គាំទ្រនាង ការពារនាង ជូតទឹកភ្នែកឲ្យនាង នាងនឹងរំភើបចិត្តអស់មួយជីវិត!
អានលេងៗហើយពិចារណាមែនទែន!!!!
បើពេញចេញជួយ like និង share ផង
Credit to lookfoward.cc
បកប្រែ សុខ គឹមទៀវ👸
28 06 2017

