ដំណើរកំសាន្តលើកប្រាសាទព្រះវិហារ
http://i68.tinypic.com/2gvmr8p.jpg
ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក
ការធ្វើដំណើរឡើងលើកប្រាសាទយើងអាចដើរតាមកាំជណ្តើរក៏បានតែពិបាកក្នុងការឡើងឬក៏នៅពេលដែលយើងទៅដ៏ជើងភ្នំនិងមាន ម៉ូតូ ឬ ក៏ ឡានគេនាំយើងឡើងម្នាក់ $5 ទាំងឡើងទាំងចុះមកវិញវាខ្ពស់ខ្លាំងណាស់ហើយក៏គ្រោះថ្នាក់បំផុតដែរ
នៅលើកប្រាសាទព្រះវិហារមានអ្នកលក់ដូរអ្នកទាហានរស់នៅលើកប្រាសាទទៀតផង
http://i65.tinypic.com/2qtlo2d.jpg
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាបង្ហើយតាមព្រះរាជបំណងរបស់ព្រះបាទ សូរ្យវរ្ម័នទី១ ដែលសោយរាជ្យពីឆ្នាំ១០០២ ដល់ឆ្នាំ១០៥០ នៃគ្រិស្តសករាជ ដោយព្រះបរមគ្រូរបស់ព្រះរាជាខ្មែរអង្គនេះ ឈ្មោះថា ព្រាហ្មណ៍ទិវាករបណ្ឌិត។ ព្រះបរមគ្រូទិវារកបណ្ឌិត គឺជាគ្រូបាធ្យាយ និងជាទីប្រឹក្សាចាស់ទុំជាងគេម្នាក់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានបម្រើរាជការតាំងតែពីសម័យជីតារបស់ព្រះបាទ សូរ្យវរ្ម័នទី១ មកម្ល៉េះ។ រីឯព្រះបាទ សូរ្យវរ្ម័នទី២ ដែលបានសោយរាជ្យពីឆ្នាំ១១១៣ ដល់ក្រោយឆ្នាំ១១៤៥ នៃគ្រិស្តសករាជ ព្រះអង្គក៏បានសាងសង់បន្ថែមលើទម្រចាស់ដែរ
http://i67.tinypic.com/vqmh03.jpg
ខ្លឹមសារសិលាចារឹកនៃប្រាសាទភ្នំព្រះវិហារ បានបញ្ជាក់ផងដែរថា បូជនីយដ្ឋានដ៏បវរដែលស្ថិតលើកំពូលភ្នំនេះ ត្រូវបន្តការសាងសង់នៅឆ្នាំ១០២៤ ហើយក្នុងឱកាសដ៏មហាអ៊ឹកធឹកនេះ ព្រះមហាក្សត្រខ្មែរ បានយាងព្រះដ្រេស្វារៈ នៃទីក្រុងលិង្គបុរៈ ឲ្យយាងមកប្រថាប់នៅលើកំពូលភ្នំដ៏ស័ក្ដិសិទ្ធិនេះ ដើម្បីបីបាច់ថែរក្សាទឹកដីខ្មែរឲ្យបានគង់វង្ស និងសម្បូរសប្បាយដូចជំនាន់មុនៗ។
ទាំងនេះសឲ្យឃើញថា ព្រះស្រីសិខារេស្វរៈ គឺជាព្រះអាទិទេពកំពូលថែរក្សានគរខ្មែរទាំងមូលនាសម័យមហាអង្គរ។ ដោយហេតុនេះហើយបានជាកាលពីអតីត ព្រះរាជាខ្មែរគ្រប់អង្គរមែងយាងទៅកាន់ប្រាសាទព្រះវិហារ ប្រារព្ធពិធីគោរពបូជាចំពោះព្រះអាទិទេពខាងលើ ដើម្បីនិរន្តរភាពរបស់ខ្មែរ និងពូជសាសន៍ខ្មែរ៕

