ចម្លើយឆ្លើយតបទៅសំនួរបង្កើនបញ្ញារបស់បងប្រុស@jame07

សំនួរបង្កើនបញ្ញា៖
១). ហេតុអ្វីបានជាអ្នកចូលរួមក្នុងបណ្ដាញសង្គមសេរី?
២). តើអ្នកដឹងពីបណ្ដាញសង្គមនេះដោយរបៀបណា?
៣). តើអ្វីដែលអ្នកកំពុងទន្ទឹងរងចាំបំផុតនោះ?
ចម្លើយ៖
ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះស្ថាបនិក និងក្រុមការងាររបស់
សេរី (Serey) ទាំងអស់ ដែលបាន បង្កើតបណ្ដាញសង្គមថ្មីមួយសម្រាប់
ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ និងសូមថ្លែងអំណរគុណចំពោះ
បងប្រុស @jame07 ដែលបានបង្កើតសំនួរបង្កើនបញ្ញាដល់អ្នកចូលរួម
លេងសេរី (Serey) ទាំងអស់ ដើម្បីឲ្យមានគំនិតឆ្នៃប្រឌិត និងបង្កើតអត្ថបទ
និពន្ធដោយខ្លួនឯងផ្ទាល់ (Original Article) និងជាពិសេសជាងនេះទៅទៀត
នោះ គឺអាចកាត់បន្ថយការថតចម្លង់ស្នាដៃ និងកម្មសិទ្ធិបញ្ញារបស់គេមក
បង្ហោះនៅក្នុងសេរី (Serey)។
ជាការពិតណាស់ ស្ទើរតែគ្រប់សំនួរទាំងអស់ដែលបានចោទសួរ គឺសុទ្ធតែ
បង្កើនបញ្ញាដល់អ្នកឆ្លើយ ដោយការគិត វិភាគ ពិចារណាដើម្បីឆ្លើយនឹង
សំនួររបស់អ្នកសួរ។ ទោះបីជាសំណួរខ្លះសួរក្នុងគោលបំណងល្អ ឬ អាក្រក់
ក្ដី ក៏សំនួរទាំងអស់នោះត្រូវបានឆ្លងកាត់ការគិត វិភាគ ពិចារណារបស់
ខួរក្បាល និងបាន តម្រៀបនូវចម្លើយរួចជាស្រេច ក្នុងការឆ្លើយតបទៅកាន់
រាល់ប្រភេទនៃសំនួរដែលបានចោទសួរ។ ចម្លើយចំពោះសំនួរទាំងបីខាង
លើមានខ្លឹមសារដូចតទៅ៖
១). បានជាខ្ញុំចូលរួមក្នុងបណ្ដាញសង្គមសេរី (Serey) ពីព្រោះមានមូលហេតុ
ជាច្រើនដូចជា៖
i. គាំទ្រគំនិតបង្កើតថ្មីរបស់ស្ថាបនិកទាំងពីររូប។ ពួកគាត់ទាំងពីរនាក់ពិតជា
អស្ចារ្យ ដែលអាចបង្កើតបណ្ដាញសង្គមថ្មីយ៉ាងទំនើបជូនប្រទេសកម្ពុជា
និងប្រជាជនខ្មែរ។ ដែលវាជាមោទនភាពជាតិខ្មែរមួយ ក្នុងការបង្ហាញទៅ
ដល់អន្ដរជាតិ និងពិភពលោកឲ្យស្គាល់ពីសមត្ថភាពរបស់កូនខ្មែរ មិនចាញ់
បរទេស។ ជាពិសេសជាងនេះទៅទៀតនោះ គឺនៅក្នុងប្រទេសកម្ពុជា មិនដែល
ធ្លាប់មាននរណាម្នាក់អាចបង្កើតបណ្ដាញសង្គមថ្មី ដែលមានលក្ខណៈពិសេស
ជាច្រើន នៅលើបច្ចេកវិជ្ជាទំនើបប្លុកឆេន(BlockChain)នោះទេ។
ii. ចង់ចូលរួមប្រើប្រាស់បណ្ដាញសង្គមថ្មីរបស់ខ្មែរ និង គាំទ្រស្នាដៃកូនខ្មែរ។
“មុននឹងគេឲ្យតម្លៃទៅលើផលិតផលយើង ជាដំបូងយើងត្រូវឲ្យតម្លៃទៅលើ
ផលិតផលរបស់យើងជាមុនសិន” ។
iii.ដោយមើលឃើញថាសេរី (Serey) មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរួម
ចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដោយការចែករំលែកនូវចំណេះដឹង ព័ត៍មាន
ការឆ្នៃប្រឌិតបង្កើតថ្មី បច្ចេកវិជ្ជា និងហិរញ្ញវត្ថុ ...ល ដល់ប្រជាពលរដ្ឋខ្មែរ។
vi.ជាឳកាសល្អក្នុងការអភិវឌ្ឍន៍ខ្លួន ដោយការទទួលបាននូវចំណេះដឹង
បច្ចេកវិជ្ជាប្លុកឆេន (BlockChain) និងជាឳកាសក្នុងការច្នៃប្រឌិតបង្កើតថ្មី
និងចែករំលែកចំណេះដឹងនៅក្នុងសេរី (Serey)។ លើសពីនេះទៅទៀតនោះ
សេរី (Serey) ធ្វើឲ្យខ្ញុំអាចរកចំណូលបានបន្ថែមទៀតដោយគ្រាន់តែនិពន្ធ
អត្ថបទបង្ហោះចូលក្នុងសេរី (Serey)។
២). ខ្ញុំស្គាល់ និងដឹងពីសេរី (Serey) តាមរយៈការណែនាំពីមិត្ដភក្កិរបស់ខ្ញុំ គឺ
លោក@sokban ដែលបាន ពន្យល់ខ្ញុំមុនគេពីសេរី (Serey) និងខ្ញុំបានស្គាល់
សេរី (Serey) កាន់តែច្បាស់ដោយការចូលរួមសិក្ខាសាលាមួយរបស់
សេរី (Serey) នៅ Smallworld ។
៣). អ្វីដែលខ្ញុំកំពុងទន្ទឹងរងចាំបំផុតនោះ គឺចង់ឃើញប្រជាពលរដ្ឋខ្មែរ
ទាំងអស់មកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្មែរ ជំនួសបណ្ដាញសង្គម
របស់បរទេស។ និងចង់ឲ្យប្រជាជនខ្មែរទាំងអស់ ជាពិសេសយុវជនមាន
គំនិតច្នៃប្រឌិតបង្កើតថ្មី ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នាដោយ
សន្ដិភាព។ ម្យ៉ាងវិញទៀតនោះចង់ឃើញប្រជាជនកម្ពុជាបានទទួល
បច្ចេកវិជ្ចាប្លុកឆេន(BlockChain) គ្រប់ៗគ្នា និងប្រើប្រាស់លុយអេឡិចត្រូនិច
នៅក្នុងប្រទេសកម្ពុជាដើម្បីមានភាពងាយស្រួល តម្លាភាព និងសុវត្ដិភាព។
និងជាចុងក្រោយចង់ឲ្យប្រជាជនខ្មែរ ជាពិសេសយុវជនមកចំណាយពេល
លើការបង្កើតគំនិត ឆ្នៃប្រឌិត បង្កើតថ្មី នៅលើសេរី (Serey) ដើម្បីបង្កើនចំណូល
និង កុំទៅប្រព្រឹត្ដអំពើអបាយមុខទាំងឡាយ ដែលខុសនឹងច្បាប់រដ្ឋ
និងប្រាសចាកពីក្រមសីលធម៌សង្គម។
សូមអរគុណ! និងសូមអភ័យទោសបើមានកំហុសខុសឆ្គង់ដោយ
ប្រការណាមួយ។ និងរីករាយជានិច្ចក្នុងការជួយកែលម្អ។
ជាកិត្ដិយសខ្ញុំបាទ@sereynews សូមអញ្ញើញបងស្រី @skymoon ចូលរួមឆ្លើយនូវសំនួរខាងលើ។
☆. បញ្ជាក់បន្ទាប់ពីឆ្លើយសំនួរខាងលើហើយ អ្នកត្រូវចុចឈ្មោះ
អ្នកណាម្នាក់ទៀតដើម្បីអោយចូលរួមឆ្លើយសំនួរបន្ត។
សូមជ្រើសរើសប្រើ tag- #sereyquestion- សំរាប់ការឆ្លើយនូវសំនួរខាងលើ។

