ស្នាដៃនិពន្ធអត្ថបទសារព័ត៌មានដំបូងរបស់ខ្ញុំនៅក្នុងSEREY (ជួយគាំទ្រផង)

ដោយ៖ sereynews
ភ្នំពេញ៖ Serey.io គឺជាបណ្ដាញសង្គមថ្មីមួយរបស់ខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរចំនួនពីររូប។ Serey.io មួយរយៈនេះត្រូវបានគេស្គាល់ និងដឹងឮជាច្រើន តាមរយៈសារព័ត៌មាននៅក្នុងស្រុក និង បណ្ដាញសង្គមជាច្រើនបានចុះផ្សាយពីSerey ។ មួយវិញទៀតនោះ Serey ត្រូវបានគេស្គាល់ ដោយការនិយាយតៗគ្នាតាមរយៈមិត្ដភក្កិ ក្រុមគ្រួសារ បងប្អូន និងមិត្ដរួមការងារ...ល។ ដោយឃើញថា Serey ជាបណ្ដាញសង្គមថ្មីមួយរបស់ខ្មែរ ហើយចង់គាំទ្ររបស់ខ្មែរ និងចង់ចែកជូនព័ត៌មានជាតិ និងអន្ដរជាតិដល់អ្នកលេង Serey ទាំងអស់ឲ្យបានទទួលព័ត៌មានយ៉ាងឆាប់រហ័ស និងមានព័ត៌មានអានជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ទៅអានកាសែត ស្ដាប់វិឡុ មើលទូរទស្សន៍ និងលេងFacebook ...ល។ ក៏អ្នកលេង Serey អាចទទួលបានព័ត៌មានជារៀងរាល់ថ្ងៃដែរ។ មួយវិញទៀតនោះ វាក៏អាចជួយឲ្យSerey កាន់តែមានអ្នកចូលមកលេងកាន់តែច្រើន និងមកគាំទ្ររបស់ខ្មែរ ដោយសារ Serey ក៍មានសារព័ត៌មាន និងអ្វីៗផ្សេងទៀតដូចបណ្ដាញសង្គមរបស់បរទេសផ្សេងៗទៀតដែរ។ ដូច្នេះហើយ ទើបជាហេតុធ្វើឲ្យខ្ញុំនិពន្ធសារព័ត៌នេះឡើងដើម្បីចែកជូនព័ត៌មានដល់បងប្អូន Serey។ ទោះបីជាខ្ញុំរវល់យ៉ាងណាក្ដីក៏ខ្ញុំនឹងខិតខំឆ្លៀតពេលនិពន្ធ និងស្វែងរកព័ត៌មានមកសរសេរជារៀងរាល់ថ្ងៃ យ៉ាងតិចបំផុតមួយថ្ងៃក៏បានមួយ ឬ ពីរអត្ថបទដែរ។
អត្ថបទសារព័ត៌មានដែលខ្ញុំទើបតែសរសេរដំបូងនោះ គឺចំណងជើងថា "ព្យាបាលជំងឺរលាកថ្លើមប្រភេទCដោយឥតគិតថ្លៃនៅមន្ទីរពេទ្យលោកសង្ឃ" វាជាអត្ថបទដែលខ្ញុំគិតថាវាមានអត្ថប្រយោជន៍ណាស់ និងជាព័ត៌មានដ៏សំខាន់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសដល់អ្នកដែលកំពុងមានជំងឺរលាកថ្លើមប្រភេទC ដែលអស់សង្ឃឹមមិនដឹងទៅព្យាបាលនៅទីណា។ ដូចរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្ដណាស់ដែលបានទទួលព័ត៌មាននេះ ដោយមន្ទីរពេទ្យលោកសង្ឃ ដែលបានសហការជាមួយអង្គការបរទេសជួយព្យាបាលម្ដាយរបស់ខ្ញុំ និងប្រជាជនខ្មែរដោយឥតគិតថ្លៃ និងបានយ៉ាងល្អ។ ដោយពីមុនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំពិតជាពិបាកចិត្ដ មិនដឹងបានលុយមកពីណាព្យាបាល និងត្រូវទៅព្យាបាលនៅទីណានោះទេ។ ឥឡូវនេះម្ដាយរបស់ខ្ញុំបាលទទួលការព្យាបាលហើយ និងបានណាត់ជួបដើម្បីព្យាបាលជំងឺបន្ដទៀតនៅសប្ដាហ៍ក្រោយ។
ជាចុងក្រោយខ្ញុំសូមអភ័យទោសបើមានកំហុសខុសឆ្គងដោយការសរសេរអត្ថបទទាំងឡាយ របស់ខ្ញុំ ពីព្រោះខ្ញុំទើបតែរៀនសរសេរជាលើកដំបូង។ សូមអរគុណ!

