ស្វែងយល់ពីទ្វីបអាសុី
អាស៊ី (Asia) គឺជាទ្វីបមួយធំជាងគេ និង មានប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក។ ទ្វីបនេះ បានគ្របដណ្ដប់ប្រមាណ ៨.៦% និងផែនដី និង ប្រមាណ ២៩.៩% នៃផ្ទៃដី ដែលមានប្រជាជនជាង ៤ ពាន់លាននាក់ ប្រមាណ ៦០% នៃប្រជាជនពិភពលោក នាពេលបច្ចុប្បន្ន។ មួយផ្នែកធំ ស្ថិតនៅប៉ែកខាងកើត និង អឌ្ឍគោលខាងជើង។ ដើមឡើយ អាស៊ីត្រូវបានគេចាត់ថាជាផ្នែកមួយនៃផ្ទាំងទ្វីបដ៏ធំ "អឺរ៉ាស៊ី" ក្រោយផ្នែកខាងកើតត្រូវបានកាត់ចេញទៅជា "ទ្វីបអឺរ៉ុប" ដែលលាតសន្ធឹងចាប់ពីខាងកើតនៃព្រែកជីកស៊ុយអេ ខាងកើតអ៊ូរ៉ាល់ និង ខាងត្បូងនៃជួរភ្នំកាវកាស សមុទ្រកាសព្យែន និងសមុទ្រខ្មៅ។ ទ្វីបអាស៊ី មានព្រំប្រទល់ ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូងជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងជើងជាប់នឹងមហាសមុទ្រអាកទិក.អត្ថបទ សិត ប៊ុនថេង។

