គន្លឹះខ្លះៗក្នុងការប្រើសេរី
ថ្ងៃនេះខ្ញុំចង់បង្ហាញគន្លឹះសាមញ្ញខ្លះៗក្នុងការប្រើប្រាស់បណ្តាញសង្គមសេរី ។ ដូចអ្នកគ្រប់គ្នាឃើញស្រាប់ហើយថាបើយើងចុចផ្ទាំងមួយនៅក្បែរផ្ទាំងស្លាកសញ្ញាសេរីយើងឃើញមានពាក្យ Trending, New, Market, hot ។ សេរីប្រើពាក្យនេះដើម្បីងាយស្រួលស្វែងរកអត្ថបទទៅតាមក
ចំណាត់ថ្នាក់កំរិតប្រភេទនីមួយ។ ពាក្យទាំង បួនខាងលើនេះមានន័យដូចតទៅ៖
**1. Trending(ពេញនិយម)** គឺជាការចាត់ថ្នាក់ប្រភេទអត្ថបទដែលទទួលបានរង្វាន់ច្រើនពីការ បោះឆ្នោតគាំទ្រជាសំលេងដែលយើងហៅថា Upvote និងការបញ្ចេញមតិ ដែលអត្ថបទនោះនៅតែលេចធ្លោរក្នុងផ្ទាំង Trending ទោះបានផុសរយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយក៏ដោយ។


**2. New(ថ្មីៗ)** គឺសំរាប់ចុចមើលអត្ថបទដែលទើបតែផុសថ្មីៗ ហើយសំរាប់អត្ថបទដែលទើបតែផុសភា្លមៗគឺបង្ហាញនៅលើគេបង្អស់។


**3. Hot(ទាន់ហេតុ)** គឺជាការចាត់ថ្នាក់ប្រភេទអត្ថបទផុសថ្មីដែលទទួលការ Upvote ការផ្តល់មតិច្រើន ដែលអាចក្លាយទៅជាសក្តានុពលនៅក្នុងផ្ទាំង Trending។ បើសិនអ្នកក្រលេកមើលទៅក្នុងផ្ទាំង hotនេះ អ្នកនឹងឃើញអត្ថបទខ្លះគឺបានផុសរយះពេល 8ទៅ 9ម៉ោង កន្លងមកហើយ។


**4. Market(ទីផ្សារ)** គឺជាផ្ទាំងដែលប្រមូលផ្តុំការផុសផ្សព្វផ្សាយពាណិជ្ជកម្មនូវទំនិញ សេវាកម្ម។ គ្រប់គ្នាដែលមានទំនិញរឺសេវាកម្មអាចចូលទៅប្រើប្រាស់ផ្ទាំងនេះដើម្បីធ្វើការផ្សព្វផ្សាយបានដោយគ្រាន់តែវាយ Tag ថា **market** យើងអាចបន្តឃើញរាល់ការផ្សព្វផ្សាយនៅលើផ្ទាំងនេះរយៈពេល 7ថ្ងៃក្រោយគិតចាប់ពីថ្ងៃដែលយើងផុស។ហើយរាល់ការផ្សាយនេះផងដែរគឺអាចបង្ហាញអោយឃើញនៅផ្ទាំងខាងស្តាំដៃនៃផ្ទាំងចំបង(main screen) ប្រសិនជាយើងប្រើសេរីនៅលើកុំព្យូទ័រ។


http://i63.tinypic.com/zvrmfr.jpg

