ការស្រលាញ់ដ៏ត្រឹមត្រូវ

S
skymoon
http://i64.tinypic.com/dlhz13.jpg ក្ដីស្រលាញ់ វាតែងតែធ្វើអោយមនុស្សងុបងុលហើយវាក៏តែងតែផ្តល់អោយយើងនៅគ្រប់រសជាតិ។ការស្រលាញ់វាមានច្រើនសណ្ឋានដូចជា ស្រលាញ់ប៉ាម៉ាក់ ស្រលាញ់កូនចៅ ស្រលាញ់ បងប្អូន មិត្តភក្តិ ស្រលាញ់មនុស្សជុំវិញខ្លួន។ ដូច្នេះហើយ មនុស្សគ្រប់គ្នាតែងអោយនិយមន័យនៃពាក្យថាស្រលាញ់ ទៅតាមការយល់ឃើញរបស់ខ្លួន។ អ្នកខ្លះថា ក្ដីស្រលាញ់ធ្វើឲ្យឈឺចាប់ណាស់នៅព្រោះពេលស្រលាញ់ខ្លាំង ការឈឺចាប់ក៏កើនខ្លាំង។ពេលស្រលាញ់ខ្លាំង ពេលស្អប់វិញក៏ខ្លាំង។ ប៉ុន្តែខ្ញុំគិតថា ការស្រលាញ់នឹងចូលទៅជួសការឈឺចាប់ទាំងប៉ុន្មានបើសិនយើងមានមានក្ដីស្រលាញ់កាន់តែច្រើន ការឈឺចាប់នឹងកាន់តែថយ។ ក្តីស្រលាញ់ជំរុញអោយមានចិត្តមេត្តា។ចិត្តមេត្តាជាថាមពលជំរុញកំលាំងចិត្ត។ http://i63.tinypic.com/2mn5a3o.jpg នៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗគឺមានសេចក្ដីស្រលាញ់ពីធម្មជាតិមក ពីព្រោះមិនថាមនុស្ស ឬសត្វរុក្ខជាតិ និងរបស់របរផ្សេងៗដែលយើងប្រើប្រាស់សុទ្ធតែកើតឡើងមកដោយសារតែសេចក្ដីស្រលាញ់។ ប៉ុន្តែយើងមិនគួរចង់បានក្ដីស្រលាញ់ពីគេ ព្រោះតែយើងស្រលាញ់គេខ្លាំងនោះទេ។ តែទង្វើល្អដែលយើងធ្វើចំពោះគេ ទង្វើដែលយើងធ្វើឲ្យគេមានអារម្មណ៍ល្អបែបណាមួយនឹងធ្វើឲ្យគេចងចាំ ឬនឹកដល់យើងនៅពេលណាមួយមិនខាន។ មនុស្សម្នាក់ៗមានសេរីភាពក្នុងការស្រលាញ់។ ប៉ុន្តែយើងមិនអាចទៅឆក់ប្លន់ឬដណ្ដើមយកក្ដីស្រលាញ់ពីនរណាម្នាក់ទេ។ បើយើងមានក្តីស្រលាញ់ហើយតែមិនហ៊ានផ្តល់អោយនរណាម្នាក់ព្រោះតែខ្លាចឈឺចាប់ នោះវាប្រហែលមិនមែនការស្រលាញ់ពិតទេ វាមិនមែនចេញពីបេះដូងទេ វាគ្រាន់តែជាតំរូវការ និងងប់ងុល។ ការពិតណាស់ នៅពេលយើងមានក្ដីស្រលាញ់ច្រើនក្នុងខ្លួនប៉ុនណាយើងក៏ចេះផ្តល់ក្តីស្រលាញ់អោយអ្នកជុុំវិញយើងដូចគ្នា នោះហើយជាសេចក្ដីសុខដែលកើតមកដោយមិនដឹងខ្លួន ហើយការដឹងគុណក៏នឹងមានកាន់តែច្រើនថែមទៀតនៅក្នុងជីវិតយើង។ http://i63.tinypic.com/vdlrtg.jpg

Comments

leak
ពូកែរកនឹករឿងសរសេមេសមីង?
sreypoch
make me miss my parents too much