Money is life

S
skymoon
http://i68.tinypic.com/whnm76.jpg តើគ្រប់គ្នាអាចបន្តជីវិតរស់នៅដោយគ្មានប្រាក់បានទេ? មនុស្សមួយចំនួនហ៊ានធ្វើគ្រប់យ៉ាងដើម្បីតែប្រាក់ តែមនុស្សមួយចំនួនបែរជាគិតថាប្រាក់មិនអាចទិញគ្រប់យ៉ាងបានទៅវិញ។ ### តើប្រាក់សំខាន់ទេ? ### ប្រាក់វាមិនសំខាន់ឡើយសំរាប់អ្នកដែលមានប្រាក់។ តែប្រាក់វាពិតជាសំខាន់ចំពោះអ្នកដែលប្រកបការងាររកសីុសុច្ចរិចប្រឹងចិញ្ចឹមជីវិតដោយកំលាំងញើសឈាមនិងប្រាជ្ញា ។តាមពិតទៅប្រាក់វាមិនសំខាន់ណាស់ណាទេ តែវាជាផ្លូវមួយនាំមនុស្សទៅរកសុភមង្គល។សួរថាបើគ្មានប្រាក់ អ្នកទៅធ្វើអ្វីបានខ្លះចំពោះសង្គមបច្ចុប្បន្ន?ពេលខ្លះសូម្បីតែដើរជិតគេ ក៏គេខ្លាចឆ្លងភាពក្រពីអ្នកដែរ។ សង្គមបច្ចុប្បន្នត្រូវការប្រាក់ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃ ដូចជា អាហារ ការស្លៀកពាក់ ចិញ្ចឹមកូន អោយកូនរៀន។ល។មានប្រាក់អាចប្រើខ្មោចកិនផ្សៅបាន។តើអ្នកត្រូវការប្រាក់ទេ?តែសូមកុុំធ្វើជាទាសករប្រាក់ដោយងុបងល់មិនពិចារណា កុំធ្វើជាចៅហ្វាយប្រាក់ដោយខ្វះគុណធម៌។

Comments

xuka
like it too much . you're right