តើនរណាចង់ក្លាយជា Superheroes and Transhumanism?

S
skymoon
http://i66.tinypic.com/2zol009.jpg #### សេចក្តីណែនាំ ### ខ្ញុំបានធំដឹងក្តីឡើងបានអាននិងមើលសៀវភៅកំប្លែងតុក្កតា Superhero។វាបានធ្វើអោយខ្ញុំស្រម៉ៃចង់មានមហិិទ្ធរិទ្ធ superhuman រហូតដល់ថ្ងៃនេះខ្ញុំគិតថា >តើវានឹងមិនអស្ចារ្យទេដែលយើងមានមហិទ្ធរិទ្ធនៃ Wolverine ព្យាបាលខ្លួនឯង?អនុភាពនៃHulk ភាពរហ័សរហួននៃ Spiderman មហិទ្ធរិទ្ធគ្រប់គ្រងគំនិតរបស់សាស្រ្តាចារ្យ Xavier និងបច្ចេកវិទ្យារបស់ Iron Man? នៅក្នុង X-Men ជំហរចុងក្រោយ ការព្យាបាលប្រឆាំងនឹងMutantism ត្រូវបានគេរកឃើញនិងទប់ស្កាត់ «X-gene»ហើយប្រែពួកMutantsអោយក្លាយជាមនុស្សធម្មតាវិញ។ នៅក្នុងពិភពលោក កន្លែងដែលក្រុមMutantsត្រូវបានធ្វើទុក្ខបុកម្នេញ Mutants គឺប្រឈមមុខនឹងសំនួរតើពួកគេទទួលយកវា? Stormប្រតិកម្មដោយសួរថា៖ > តើអ្នកណាចង់បានការព្យាបាលនេះ?ខ្ញុំចង់មានន័យថា តើមនុស្សកំសាកប្រភេទណាដែលយកវាគ្រាន់តែដើម្បីសមនឹងខ្លួនចូល? Rogue គឺជាអ្នកអាចទាញសមត្ថភាពពីអ្នកដទៃដោយគ្រាន់តែប៉ះពួកគេ ហើយដកយកថាមពលជីវិតរបស់ពួកគេមករៀបចំយកទៅកន្លែងព្យាបាល។ https://youtu.be/culnmCNj8NQ ខ្ញុំជឿថាសំនួររបស់ Storm គឺមានតំលៃអោយរុករកពីទស្សនៈវិទូនៃទស្សនៈវិស័យ ។ នៅក្នុងការផុសនេះគឺខ្ញុំចង់អោយមានការពិភាក្សាពីសំនួរទស្សនៈវិជ្ជាថាតើយើងគួរឆ្លងកាត់អ្វីដែលធម្មតាទៅរកភាពដ៏អស្ចារ្យហើយរឹតតែអស្ចារ្យ។ #### តើ Superhero បានមហិទ្ធរិទ្ធមកពីណា? #### តែដំបូង ខ្ញុំសូមបញ្ជាក់ថាមិនគ្រប់superheroសុទ្ធតែអាចសំរេចបាននូវសមត្ថភាពដ៏អស្ចារ្យពី "X-gene"។វាមានកត្តាខុសៗគ្នាច្រើនដែលធ្វើអោយ Superhumanpower ក្លាយទៅជា Superhero។ Peter Parker ត្រូវបានសត្វពីងពាងវិទ្យុសកម្មខាំ។Bruce Banner ត្រូវបានប៉ះពាល់ទៅ Gamma វិទ្យុសកម្ម ហើយFantastic 4 បានមហិទ្ធរិទ្ធពួកគេពីបេសកម្មអវកាសដែលពួកគេបានប៉ះពាល់នឹងកាំរស្មី Cosmic។ http://i65.tinypic.com/156ac90.jpg The Hulk and Bruce Banner #### មតិផ្ទុយនៃភាពធម្មតា #### ម្យ៉ាងវិញទៀតសង្គមយើងទាំងអស់គ្នាគឺជាអ្នកដែលមានបំនងប្រាថ្នាយ៉ាងខ្លាំងដើម្បីសមចូលទៅក្នុងក្រុម។ មួយវិញទៀត យើងក៏មានបំនងចង់ធ្វើអោយលេចធ្លោរផងដែរដើម្បីសំគាល់ខ្លួនយើងពីអ្នកដ៏ទៃ និង ផ្លាស់ប្តូរខ្លួនយើងពីកន្លងមកផងដែរ។យើងធ្វើចឹងពីព្រោះយើងចង់អភិវឌ្ឍន៍ខ្លួនយើង រឺព្រោះតែយើងមិនចង់អោយអ្នកដ៍ទៃមិនអើពើនឹងយើងសោះ។ ជំរើសធម្មតាគឺជាការភ្នាល់ដែលមានសុវត្តិភាពហើយក៏ជាកន្លែងដែលមានហានិភ័យខ្ពស់អស្ចារ្យដែរ។នៅពេលអ្នកត្រូវបានកត់សំគាល់ឃើញថាអ្នកត្រូវមានឱកាសខ្ពស់ដែលត្រូវបានវិនិច្ឆ័យហើយការវិនិច្ឆ័យចេញមកអាចធ្វើអោយឈឺចាប់ខ្លាំង។ #### សមនឹងចូល #### មនុស្សដែលមានមហិទ្ធរិទ្ធអស្ចារ្យដូច Superhero គឺមិនស្មើនឹង"មិនធម្មតាទេ"។ នៅពេលStormសួរហេតុអីអ្នករាល់គ្នាចង់បានការព្យាបាលនោះ។Hank McCoy(សត្វ)ពីX-Men ឆ្លើយតប > តើវាជាភាពកំសាកដែលសង្គ្រោះខ្លួនឯងចេញពីការធ្វើទុក្ខបុកម្នេញ?មិនមែនយើងគ្រប់គ្នាអាចសមនឹងវាងាយស្រួលទេ។ http://i67.tinypic.com/e8mrya.jpg Storm from the X-Men series Superhero មួយចំនួនដូចជា Storm Spider Man និង Captain America អាចឆ្លងកាត់ជីវិតស្វែងរកភាពធម្មតា។ ពីខាងក្រៅ ពួកគេងាយចុះក្នុងសង្គម។យ៉ាងណាក៏ដោយក៏មានSuperheros ដូចជា Beast the hulk ហើយអ្វីជាអ្នកដែលមើលទៅមានលក្ខណៈមិនប្រក្រតី។ដូច្នេះវាជាពេលដ៏ពិបាកសមនឹងចូល។ ទោះបីពួកគេសម្គាល់ខ្លួនពួកគេពីមនុស្សធម្មតា។ ភាគច្រើនមនុស្សរឺមនុស្សដូចរូបកាយដែលមានគុណសម្បត្តិដ៏អស្ចារ្យ។ វាមិនគួរអោយភ្ញាក់ផ្អើលឡើយដែលថាពួកគេមានការពេញចិត្តចូលទៅសមក្នុងដែរតែគេក៏ចង់អោយលេចធ្លោរផងដែរ។ #### តើយើងគួរឆ្លងកាត់រំលងភាពធម្មតារបស់យើងទេ? #### មានភាពខុសគ្នាកើតឡើងជាច្រើនដែលអាចឆ្លើយតបទៅនឹងភាពធម្មតា។ ភាពមិនប្រក្រតីខ្លះមានអត្ថប្រយោជន៍ដូចជាសមត្ថភាពនៃការព្យាបាលឆាប់រហ័ស (Wolverine) ខ្លះមានលក្ខណៈអវិជ្ជមានដូចជារូបរាងខុសប្លែកនៃអ្វីមួយហើយខ្លះអាចរកឃើញដូចជាមើលឃើញឬក្លិន (Nightcrawler) ។ http://i64.tinypic.com/2lsfuhi.jpg The Thing from the Fantastic 4 series បើយោងទៅតាម Magneto ក្នុង X-Men United Mutants គឺជា "មនុស្សល្អ" និង "ជាព្រះក្នុងចំណោមសត្វល្អិត" ។ហេតុអ្វីពួកគេមិនឆ្លងកាត់រំលងពីភាពធម្មតា? វាហាក់បីដូចជាយើងកំពុងព្យាយាមលួងលោមខ្លួនយើងអោយគោរពជីវិតរស់នៅធម្មតារបស់យើងប៉ុន្តែនៅពេលជាមួយគ្នានេះយើងក៏មានបំណងចង់រត់គេចពីខ្លួនយើង។ តើវាជារឿងខុសឆ្គងដែលយើងជំរុញខ្លួនយើងឱ្យនៅ ក្រៅដែនកំណត់នៃមនុស្ស?។ http://i68.tinypic.com/2lw0lso.jpg Magneto from the X-Men series #### គំនិតនៃ transhumanism និងpost humanism នេះ #### transhumanism គឺជាមនុស្សដែលជឿថាយើងគួរតែអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាពរបស់មនុស្ស។ ពួកគេចង់ឱ្យយើងឆ្លងផុតពីព្រំដែននៃមនុស្សហើយប្រហែលជាយើងមិនអាចហៅខ្លួនយើងថាជាមនុស្សទៀតទេប៉ុន្តែជា Post humans។ Posthumans សុទ្ធតែជាមនុស្ស។ > អ្នកដែលមានសមត្ថភាពជាមូលដ្ឋានយ៉ាងខ្លាំងលើសពីមនុស្សបច្ចុប្បន្នដូចដែលត្រូវបានមិនយូរទៀតទេមនុស្សដោយមិនច្បាស់លាស់តាមបទដ្ឋានបច្ចុប្បន្នរបស់យើង។ ពួកវាផ្តោតមិនតែទៅលើការបង្កើនគុណភាពនៃមនុស្សទេប៉ុន្តែថែមទាំងផ្តោតលើការកែប្រែនៃប្រភេទមនុស្សទាំងអស់តាមរយៈវិស្វកម្មពន្ធុនិងជីវឥណ្ណ។ https://youtu.be/Cw9FQ_X-gP0 Ghost in the Shell (2017) explores the concept of post-humanism នៅពេលដែលបច្ចេកវិទ្យាបានវិវត្តខ្ញុំជឿជាក់ថានៅទីបំផុតយើងនឹងចាប់ផ្តើមកាន់តែជ្រៅទៅក្នុងសំណួរទស្សនវិជ្ជាថាតើអ្វីដែលមានន័យថាជាមនុស្ស?ហើយអ្វីដែលជាដែនកំណត់សីលធម៌ដែលយើងគួរតែដាក់មកលើខ្លួនយើង? ។ ទាក់ទងនឹងសំណួរចម្បងនៃការផុសនេះខ្ញុំសូមសួរអ្នកម្តងទៀតថាតើអ្នកចង់រំលងមនុស្សជាតិឬទេ?

Comments

daisysun
Thank you for writing the Khmer version :)
piseth
i am the one who one to be superhero for all people around me.