រដ្ឋបាលកិច្ចល្អនៃប្រទេសកូរ៉េខាងត្បូង

S
ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានខឿនសេដ្ឋកិច្ចលូតលាស់ល្អមួយក្នុងចំណោមប្រទេសនៃតំបន់អាសុី។ ប្រជាជាតិកូរ៉េខាងត្បូងទាំងមូល ជាជាតិសាសន៍ស៊ីវិល័យមួយដែលមានជីវភាពសម្បូរសប្បាយស្រដៀងនឹងប្រជាជាតិលោកខាងលិចផងដែរ។ រីឯរដ្ឋបាលនៃប្រទេសនេះវិញ តែងខិតខំខ្នះខ្នែងជានិច្ច ក្នុងការជួយសម្រួលបញ្ហានានាដែលតែងកើតឡើងជាយថាហេតុ មានហេតុជាគ្រោះធម្មជាតិ ឬវិបត្តិជំងឺ និងវិបត្តិហិរញ្ញវត្ថុជាដើម។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលប្រទេសនេះ បានប្រកាសផ្តល់ប្រាក់ផ្គត់ផ្គង់ការចំណាយទូទៅ ដល់ប្រជាជនទូទាំងខេត្ត ក្នុងម្នាក់១០ម៉ឺនវ៉ុន ស្មើនឹងជិត១០០$។ ការផ្តល់ឲ្យនេះ មិនមែនជាលើកទីមួយទេ ហើយក៏នឹងមានបន្តៗទៀតដែរ នាពេលខាងមុខ។ 


Comments